ពត៌មាន លោកស៊ី និងលោកពូទីន បញ្ជាក់អំពីទំនាក់ទំនងគ្មានការរំខាន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកដូណាល់ ត្រាំ មកចិន ទំនុកចិត្តទៅវិញទៅមក ដែលត្រូវបានពង្រឹង កាលពីថ្ងៃទី២០ ខែឧសភា លោកស៊ី ជីនពីង ប្រធានាធិបតីចិន និងលោកវ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រារព្ធពិធីអបអរសាទលើថាមពលនៃទំនាក់ទំនងនៃប្រទេសទាំងពីរនៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីនៅទីក្រុងប៉េកាំងនៅក្រោយឆាកនៃវិបត្តិអន្តរជាតិ និងក្នុងរយៈពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចមកកាន់ប្រទេសចិន របស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ។
ពត៌មាន នាយករដ្ឋមន្ត្រីការបញ្ជូនទណ្ឌិតក្មេងទំនើងឱ្យទៅបម្រើការងារជួយដល់ជួរមុខគឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ដោយបានឱ្យស្ថាប័នជំនាញរួមមាន ក្រសួងយុត្តិធម៌, អគ្គមបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ ។
ពត៌មាន សាស្ត្រាចារ្យ ឈាង រ៉ា សុខាភិបាលកម្ពុជា កំពុងដើរតួនាទីគំរូ ថ្នាក់តំបន់ និងកម្រិតសកល លើសុវត្ថិភាពអ្នកជំងឺ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា វិស័យសុខាភិបាលកម្ពុជា កំពុងដើរតួនាទីគំរូ ទាំងនៅថ្នាក់តំបន់ និងកម្រិតសកល លើសុវត្ថិភាពអ្នកជំងឺ (JCI-Patient Safety Pathways)ដែលស្តែងចេញពីលទ្ធផលសិក្សា ដែលអង្គការអន្តរជាតិ វាយតម្លៃទទួលស្គាល់គុណភាពសុខាភិបាល ។
ពត៌មាន នាយករដ្ឋមន្ត្រីគូសបញ្ជាក់ពីការបន្តកែទម្រង់ស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ជរដ្ឋាភិបាលកំពុងបន្តកិច្ចខិតខំប្រឹងប្រែងកែទម្រង់ស្ថាប័ន ហើយមានផែនការកាត់បន្ថយអគ្គនាយកដ្ឋានចំនួន ៣ និងនាយកដ្ឋានចំនួន ៣០ នៅក្នុងក្រសួង និងស្ថាប័នចំនួន ១៦។
ពត៌មាន ក្រពើភ្នំត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក ដើម្បីគាំទ្រការស្តារប្រភេទសត្វនៅកម្ពុជា ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ — អង្គការ WWF-កម្ពុជា សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគីរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ សូមជូនដំណឹងអំពីការលែងក្រពើភ្នំជិតផុតពូជចំនួន ១០ ក្បាល (Crocodylus siamensis) ចូលទៅក្នុងទន្លេស្រែពក ។
ជីវិតនិងសង្គម យុវជនខ្មែរច្នៃប្រឌិតផលិតម៉ូដរ៉ូបដ៏ប្រណីតចេញពីដើមកំប្លោក រុក្ខជាតិទឹកដែលអណ្តែតរាយប៉ាយតាមដងទន្លេ ស្ទឹង ឬបឹងបួរ ដែលមនុស្សភាគច្រើនតែងមើលរំលង ឬចាត់ទុកថាជាឧបសគ្គរារាំងផ្លូវទឹកនោះ ត្រូវបានយុវជនខ្មែរមួយរូបដែលមានឈាមជ័រជាអ្នកច្នៃប្រឌិត និងស្រឡាញ់បរិស្ថាន។
វិចារណកថា អោយតែសង្គមយកច្បាប់ជាធំ កុំលើមាត់កុំលើឥទ្ធិពល អ្វីៗនឹងប្រសើរ ! ច្បាប់គឺជាដែនកំណត់នៃសេរីភាពនិងជាឯកសារគតិយុទ្ធដើម្បីតម្រង់ផ្លូវរបស់មនុស្សឲ្យ អនុវត្តដែនកំណត់នៃសិទ្ធិដើម្បីសណ្តាប់ធ្នាប់ របៀបរៀបរយ និង ភាពត្រឹមត្រូវនៃសង្គម ប៉ុន្តែនៅកម្ពុជាយើង ម្នាក់ៗហាក់មិនសូវយកវាមកសំអាងឡើយ នៅពេលមានរឿង ឬមានបញ្ហាណាមួយកើតមានឡើង។
ពត៌មាន កាឌីណាល់ម៉ាឡេស៊ីមួយរូបថា ចម្រុះភាពរបស់អាស៊ីគឺជាទ្រព្យសម្បត្តិ មិនមែនជាការគំរាមកំហែងទេ លោកកាឌីណាល់ សេបាស្ទាន ហ្វ្រង់ស៊ីស (Sebastian Francis) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកនៅរដ្ឋប៉េណាង ក្នុងប្រទេសម៉ាឡេស៊ី បានប្រាប់វ៉ាទិកង់ញូវថា ព្រះសហគមន៍កាតូលិកនៅម៉ាឡេស៊ី"រស់រវើក" នៅក្នុងតំបន់។
ពត៌មាន ក្រុមលោកអភិបាលព្រះសហគមន៍ប៉ាគីស្ថានអញ្ជើញសម្តេចប៉ាបមកទស្សនកិច្ចប្រទេសប៉ាគីស្ថាន ក្នុងអំឡុងពេលចូលជួបសំដែងការគួរសម និងប្រគល់កំរាលព្រំប៉ាគីស្ថានប្រពៃណីដល់សម្តេចប៉ាបឡេអូទី១៤ ជានិមិត្តរូបនៃបេតិកភណ្ឌវប្បធម៌របស់ប្រទេស និងការគោរពរបស់គ្រិស្តបរិស័ទនៅប៉ាគីស្ថាន ចំពោះសម្តេចប៉ាបឡេអូទី១៤កាលពីពេលថ្មីៗនេះ ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកប៉ាគីស្ថានបានយាង សម្តេចប៉ាប ឡេអូមកទស្សនកិច្ចនៅប៉ាគីស្ថាន។
ពត៌មាន អង្គការជេស្វីតសឺវីសកម្ពុជា ជួយជំរុញ និងបណ្តុះគំនិតកុមារឲ្យស្រឡាញ់បរិស្ថានបៃតង អង្គការជេស្វីតសឺវីសកម្ពុជា ដែលគេដឹងថាជាអង្គការដ៏ធំមួយស្ថិតក្រោយការជ្រុំជ្រេងពីព្រះសហគមន៍កាតូលិក បានខិតខំអប់រំ និងបណ្តុះគំនិតប្រជាជនទូទៅ ពិសេសកុមាកម្ពុជានៅតាមសាលានាៗ ឲ្យស្រឡាញ់បរិស្ថាន។ ដោយបង្កើតឲ្យមានជាសួនបន្លែរ និងការដាំដើម្បីដើមឈើថ្មីៗ បង្កើតឲ្យមានបរិស្ថានព័ណបៃតងតាមតំបន់។