វិចារណកថា កុំចង់ឡូយ ហើយធ្វើខ្លួនឲ្យហ៊ឺហាបើអត់លុយ! តែឡូយទៅបង់រំលស់ច្បាស់ជាជាប់បំណុលមិនខាន នៅក្នុងសង្គមដែលការប្រើប្រាស់និងការទិញទំនិញតាមប្រព័ន្ធបង់រំលស់កាន់តែមានភាពទូលំទូលាយ ការមានរថយន្ត ម៉ូតូ ទូរស័ព្ទ ឬសម្ភារៈប្រើប្រាស់ទំនើបៗ មិនមែនជារឿងពិបាកដូចពីមុនឡើយ ប៉ុន្តែសូមរិះគិតដើម្បីកុំអោយភាពហ៊ឺហារក្លាយជាបន្ទុក។
វិចារណកថា ជំងឺគ្រុនឈាមរីករាលដាលខ្លាំង! នៅមន្ទីរពេទ្យខ្លះគ្រែមួយមានអ្នកជំងឹដល់ទៅ២នាក់ ដូចការព្រួយបារម្ភជំងឺគ្រុនឈាមកំពុងរាតត្បាត នៅកម្ពុជា ដោយមកដល់ពេលនេះមន្ទីរពេទ្យខ្លះកំពុងតែប្រឈមមុខនឹងកង្វះគ្រែសម្រាប់អ្នកជំងឺ ។
វិចារណកថា យុវជននិងយុវនារីកុំប្រឡង់ចប់ភ្លាមគិតជំនាញអីមិនគិតគិតឃើញតែជំនាញរកលុយតាមបណ្តាញសង្គម យុវជននិងយុវនារីដែលចាប់អារម្មណ៍លើជំនាញបង្កើតមាតិកានៅលើបណ្តាញសង្គម ហើយរកលុយពីបណ្តាញនោះ មិនមែនជាជំនាញដែលជាជម្រើសដ៏ប្រសើរសម្រាប់រយៈពេលវែងឡើយ។ បើគ្រប់គ្នាគិតតែចង់បានជំនាញនេះ តើជំនាញផ្សេងៗទៀតបាននរណាធ្វើ?
វិចារណកថា អ្នកមានផ្ទះជួលត្រូវស្មោះត្រង់! កុំចង់បានលុយគេខុសតម្រា រឿងរ៉ាវរវាងយុវសិស្សវ័យក្មេង ៧នាក់ ដែលល្បីពេញបណ្តាញសង្គម ពីព្រោះម្ចាស់ផ្ទះជួលចង់បានលុយខុសតម្រា និងរកស៊ីមិនស្មោះត្រង់ ដែលកើតមានឡើងកាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិសេះស សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺជាសាររំលឹកនិងដាស់តឿនដល់អ្នកដែលមានផ្ទះជួល និងអ្នកជួល។
វិចារណកថា ភ្ញៀវទេសចរបរទេសមកលេងយើងមិនទាន់កម្រើកឡើងនៅឡើយទេ អត់ធ្មត់បន្តទៀត! ស្ថិតិនៃភ្ញៀវទេសចរបរទេសដែលបានមកលេងកម្សាន្ត ពោលគឺធ្វើដំណើរទេសចរណ៍កម្សាន្តនៅកម្ពុជា មកដល់៧ខែដើមឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ត្រូវបានក្រសួងទេសចរណ៍បានប្រកាសដោយត្រង់ៗថា នៅបន្តធ្លាក់ចុះ បើធៀបនឹងភ្ញៀវទេសចរបរទេសដែលមកលេងនៅកម្ពុជាកាលពី៧ខែ ឆ្នាំ២០២៥។
វិចារណកថា តើពលរដ្ឋកម្ពុជាពិតជាមិនចង់បានកូនច្រើនមែនឬ? មកដល់ពេលនេះ មានការលើកទឹកចិត្តពីថ្នាក់ដឹកនាំឱ្យពលរដ្ឋកម្ពុជានាំគ្នាបង្កើតកូនឱ្យបានច្រើន ដើម្បីដោះស្រាយបញ្ហាប្រជាសាស្ត្រ និងដើម្បីបង្កើនធនធានមនុស្សសម្រាប់ប្រទេស ។
វិចារណកថា ប្អូនៗយុវវ័យ! តិចថា ក្រោយប្រឡងចប់ បានរង្វាន់ហើយភ្លើតភ្លើន! ប្អូនៗយុវវ័យជាង ១២ ម៉ឺននាក់ ដែលបានប្រឡងបញ្ចប់ជាមួយនឹងលទ្ធផលជោគជ័យ ក្រោយការប្រកាសលទ្ធផលកាលពីថ្ងៃទី ២
វិចារណកថា យុវជនចាប់អារម្មណ៍ចង់រៀនអ្វី ដាក់ពាក្យប្រឡងចូលរៀននោះចុះ ប៉ុន្តែគួរបំប៉នជំនាញ AI បន្ថែម! មុខវិជ្ជា និងជំនាញដែលសាកលវិទ្យាល័យ ក៏ដូចជាស្ថាប័នអប់រំជំនាញនានាបាន និងកំពុងប្រកាសគឺមានរាប់រយមុខ។
វិចារណកថា ត្រៀមខ្លួនហើយឬនៅប្អូនៗ និងអាណាព្យាបាល! លទ្ធផលប្រឡងនឹងចេញនៅថ្ងៃទី ២ ខែកញ្ញា ខាងមុខ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងកាលពីថ្ងៃទី ១០ និង ១១ ខែសីហា ឆ្នាំ២០២៦ នឹងចេញនៅថ្ងៃទី ០២ ខែកញ្ញា ខាងមុខនេះ។
វិចារណកថា សូមកុំធ្វេសប្រហែសនឹងជំងឺឆ្កែឆ្កួត! ពេលមេរោគវាបង្កជាជំងឺហើយ គឺដឹងតែគ្រោះថ្នាក់ខ្លាំងហើយ ជំងឺឆ្កែឆ្កួត គឺជាជំងឺឆ្លងដ៏គ្រោះថ្នាក់មួយ ដែលអាចបណ្តាលឱ្យបាត់បង់ជីវិត ប្រសិនបើអ្នកដែលត្រូវសត្វខាំ ឬក្រញៅ ហើយមិនបានចាត់វិធានការការពារឱ្យបានទាន់ពេលវេលា។
វិចារណកថា កុំលេងសើចនឹង AI ! អ្នកសិល្បកៈនៅកម្ពុជាក៏កំពុងតែរងគ្រោះផងដែរ មកដល់ពេលនេះ AI ពិតជាបានកំពុងលុកលុយក្នុងសង្គម ជីវភាពរស់នៅប្រចាំថ្ងៃ និងវិស័យសិល្បៈវប្បធម៌នៅកម្ពុជា ដែលយើងគួរតែយកចិត្តទុកដាក់។
វិចារណកថា ឱ្យតែមានពិរុទ្ធ សមត្ថកិច្ចចាប់បាន ហើយមានវិធានការច្បាប់មានប្រសិទ្ធភាព ទំនុកចិត្តរាស្ត្រនឹងមាន ថ្មីៗនេះ ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើសមត្ថកិច្ចកំពុងតែកើនឡើង ខណៈដែលពិរុទ្ធជនដែលបង្កបញ្ហាត្រូវបានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់បានទាន់ពេលវេលា។
វិចារណកថា ការត្រៀមខ្លួនជាមុន គឺជាគន្លឹះការពារអាយុជីវិតប្រជាជន ការកើនឡើងខ្ពស់នៃកម្ពស់ទឹកទន្លេមេគង្គនៅឆ្នាំនេះ និងការលិចលង់នៅតំបន់មួយចំនួននៃខេត្តតាមដងទន្លេ គឺជាការរំលឹកដ៏សំខាន់មួយថា គ្រោះធម្មជាតិមិនអាចទប់ស្កាត់បានទាំងស្រុងឡើយ ប៉ុន្តែផលប៉ះពាល់របស់វាអាចត្រូវបានកាត់បន្ថយ ប្រសិនបើមានការត្រៀមលក្ខណៈបានល្អ និងមានប្រព័ន្ធឆ្លើយតបប្រកបដោយប្រសិទ្ធភាព។
វិចារណកថា សូមប្រុងប្រយ័ត្ន! ព្រោះតែចង់ការពារគណនីបណ្តាញសង្គមរបស់យើង បែរជាយើងអាចធ្លាក់ក្នុងអន្ទាក់នៃការឆបោក ក្នុងយុគសម័យដែលប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ គណនី Facebook, TikTok, Telegram និងបណ្តាញសង្គមផ្សេងៗ មិនមែនគ្រាន់តែជាកន្លែងសម្រាប់ទំនាក់ទំនង ឬកម្សាន្តប៉ុណ្ណោះទេ។
វិចារណកថា ទឹកទន្លេមេគង្គកំពុងតែឡើង! សារព្រមានមួយដែលមិនគួរមើលរំលង ទន្លេមេគង្គមិនមែនគ្រាន់តែជាទន្លេមួយដែលហូរកាត់ប្រទេសកម្ពុជានោះទេ វាគឺជាប្រភពនៃជីវិត ជីវភាពរស់នៅ និងសង្គមសេដ្ឋកិច្ចដ៏រស់រវើករបស់ពលរដ្ឋផងដែរ។
វិចារណកថា ការត្រួតពិនិត្យនិងរិតបន្តឹងច្បាប់ចរាចរណ៍ជិតដល់ពេលកំណត់ទៀតហើយ! ថ្ងៃទី១ ខែកញ្ញាខាងមុខ នេះ ការត្រួតពិនិត្យនិងរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលបានផ្អាកចាប់តាំងពីផ្ទុះអរិភាពព្រំដែនជាមួយនឹងថៃ កាលពីខែកក្កដា ឆ្នំា២០២៥មក នឹងអនុវត្តឡើងវិញយ៉ាងហោចណាស់នៅខេត្ត៥ ។
វិចារណកថា បើឃើញឯកសារផ្ញើមកមិនទំនង ទោះជារបស់អ្នកស្គាល់ក៏ដោយ ក៏ត្រូវប្រុងប្រយ័ត្នផងដែរ! សព្វថ្ងៃនេះ មេរោគនៅលើបណ្តាញសង្គមដែលជនខិលខូចបង្កើតឡើង ក្នុងគោលបំណងលួចទិន្នន័យ ឬហេកចូលទៅគ្រប់គ្រងគណនីបណ្តាញសង្គមរបស់យើង ដើម្បីកាន់កាប់ និងធ្វើសកម្មភាពផ្សេងៗ គឺមានច្រើនណាស់ សូមប្រុងប្រយ័ត្ន។
វិចារណកថា តោះដាក់គោលដៅដើរលេងនៅប្រទេសកម្ពុជាយើងឱ្យបានច្រើនកន្លែង! ដើម្បីលើកស្ទួយដល់វិស័យទេសចរណ៍ដែលកំពុងតែធ្លាក់ចុះ យើងទាំងអស់គ្នាគួរតែនាំគ្នាដាក់គោលដៅដើរលេងនៅក្នុងប្រទេសឱ្យបានច្រើនកន្លែង ក្នុងករណីដែលយើងមានធនធាន។
វិចារណកថា តើកម្ពុជាអាចមានជំហានថ្មីក្នុងវិថីនយោបាយនៅក្នុងប្រទេសដែរឬទេ? ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ព្រមទាំងជំនួបរវាងសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងក្រុមគ្រួសារលោក កឹម សុខា បានក្លាយជាព្រឹត្តិការណ៍មួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិភាគ អ្នកនយោបាយ និងសាធារណជន។
វិចារណកថា អ្នកនិយមទិញទំនិញតាមអនឡាញសូមប្រយ័ត្ន! ការឆបោកក្រោមរូបភាពលក់ទំនិញអនឡាញឥឡូវសំបូរ សាធារណៈជនដែលបានកំពុងតែប្រើប្រាស់និងនិយមទិញទំនិញតាមអនឡាញដើម្បីបម្រើជីវភាពរស់នៅប្រចាំថ្ងៃសូមលើកកំពស់ការប្រុងប្រយ័ត្នពីព្រោះនៅពេលនេះបទល្មើសបោកប្រាស់ ឫ ឆបោកក្រោមរូបភាពជាការលក់ទំនិញតាមអនឡាញនេះសំបូរណាស់ ។
វិចារណកថា ប្រឈមមុខនឹងពិរុទ្ធភាពព្រោះសំដី! សូមកុំទម្លាប់ប្រើពាក្យអសុរោះនៅលើបណ្តាញសង្គម ស្ត្រីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទ ដែលប្រើពាក្យសម្ដីជេរប្រមាថលើវីរកងទ័ពជួរមុខ កំពុងតែរងហើយប្រឈមមុខនឹងពិរុទ្ធភាពហើយដោយសារតែសំដីនិងការប្រមាថនៅលើបណ្តាញសង្គម ។