កាលពីថ្ងៃទី១៦ ខែកក្កដា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើសង្កាត់ទីបញ្ជាការយោធាស៊ីរីនៅរដ្ឋធានីដាម៉ាស បន្ទាប់ពីបានគំរាមពង្រីកការវាយប្រហារប្រឆាំងនឹងកងកម្លាំង រដ្ឋាភិបាលស៊ីរី ប្រសិនបើពួកគេមិនចាកចេញពីទីក្រុងស៊ូអេដា ដែលមានជនជាតិ ឌ្រូហ្សរស់នៅច្រើន ក្រោយពីមានអំពើហិង្សារយៈពេល ៣ថ្ងៃ ដែលធ្វើឲ្យមានអ្នកស្លាប់ច្រើនជាង ៣០០នាក់។