បាទ! បងប្អូន ព្រះបន្ទូលថ្ងៃនេះនិយាយអំពីនាងហាណាបានទស្សទាយអំពីរឿងរបស់ព្រះយេស៊ូឱ្យព្រះនាងម៉ារី។ នាងហាណាជាស្ត្រីម្នាក់ដែលថ្វាយខ្លួនដូចជាដូនជី ឬក៏យាយព្រះពុទ្ធសាសនា គឺឧទ្ទិសខ្លួនបម្រើព្រះជាម្ចាស់។ ប្រជាជនអ៊ីស្រាអែលមួយចំនួនដែលមានវ័យចំណាស់គេដឹងថានឹងមានព្រះមេស៊ី ឬព្រះសង្គ្រោះមកក្នុងលោកនេះ ក្នុងចំណោមប្រជាជនចំណាស់ទាំងនោះក៏មាននាងហាណាម្នាក់ដែល គាត់មិនដឹងថា ព្រះសង្គ្រោះ ឬហៅថាព្រះគ្រីស្ទហ្នឹងជានរណាទេ តែនាងហាណាថ្ងៃនេះ បានបង្ហាញព្រះគ្រីស្តនេះសម្រាប់អ្នកដទៃ។