អង្គការ Fondacio Asia ជូនអ្នកធម្មយាត្រា ៤៤ នាក់មក ទៅកូរ៉េខាងត្បូងដើម្បីស្វែងយល់ពីមណៈបុគ្គល

អង្គការ Fondacio Asia ដែលជាអង្គការគ្រិស្តសាសនាមួយបានរៀបចំឱ្យមានការជួបជុំអ្នកធ្វើធម្មយាត្រា ចំនួន ៤៤ នាក់មកពីប្រទេសឥណ្ឌូណេស៊ី អ៊ីតាលី ម៉ាឡេស៊ី ជាដើម ដើម្បីធ្វើដំណើរធម្មយាត្រាទៅកាន់ ហាមី ( Haemi) ដែលជាកន្លែងពិសិដ្ឋមួយនៅក្នុង ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៦។

ដំណើរធម្មយាត្រា នេះផ្តោតសំខាន់លើការអធិស្ឋាន ការរិះគិត និងការទៅទស្សនាកន្លែងនានាដែលទាក់ទងនឹងមរណបុគ្គល កូរ៉េ  ។

អ្នកចូលរួមទាំងអស់ក្រៅពី ធ្វើដំណើរជាមួយគ្នា ពួកគេក៏បានរិះគិតជាមួយគ្នា អំពីគំរូរនៃអ្នកដែលនៅតែរក្សាជំនឿយ៉ាងមុតមាំក្នុងអំឡុងពេលនៃការរុកគួនគ្រិស្តបរិស័ទ ។

ក្រុមអ្នកចូលរួមបានអះអាងថា នេះគឺជាដំណើរនឹងជាព្រឹត្តិការណ៍ដ៏សំខាន់ ដោយនៅក្នុងព្រឹត្តិការណ៍ខាងជំនឿនេះ បានបង្កលក្ខណៈអំណោយផលដល់អ្នកចូលរួមទទួលបទពិសោធន៍នៅក្នុងការពង្រឹង ជំនឿនៅក្នុងស្ថានភាពលំបាក និងភាពមិនច្បាស់លាស់។

អង្គការ Fondacio Asia ត្រូវបានគេដឹងថា គឺជាអង្គការដែលកំពុងតែធ្វើការនៅហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ និង វៀតណាម ពាក់ព័ន្ធនឹងកម្មវិធីអប់រំយុវជន កម្មវិធីសហគមន៍ និង អភិ​វឌ្ឈសង្គមជាដើម ។

Daily Program

Livesteam thumbnail
khmer popup image