លោកអាប្រាហាម ហារ៉ូដ ម៉ាស្ល៉ូ កើតនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩០៨ នៅសង្កាត់ប្រូកគ្លីន ទីក្រុងញូយ៉ក និងទទួលមរណភាពនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៧០ នៅទីក្រុងម៉េនឡូ រដ្ឋកាលីហ្វ័រនី សហរដ្ឋអាម៉េរិក។ លោកគឺជាអ្នកចិត្តវិទ្យាមនុស្សជាតិនិយម របស់អាម៉េរិក ដែលជាបិតាស្វែងយល់អំពីមនុស្សខាងផ្នែកចិត្តវិទ្យា។ លោកត្រូវបានស្គាល់ សម្រាប់ការពន្យល់អំពីការជំរុញទឹកចិត្តតាមរយៈថ្នាក់ពីរ៉ាមីដនៃតម្រូវការរបស់មនុស្ស។