លោកត្រាំ និងពូទីន ពិភាក្សារឿងពាក់ព័ន្ធនឹងបទឈប់បាញ់

តើប្រធានាធិបតីអាម៉េរិកទើបតែបានទាញសមភាគីរុស្ស៊ីរបស់លោកដើម្បីសន្យាសម្រាប់​ការ ឈប់បាញ់នៅអ៊ុយក្រែនឬ?

កាលពីថ្ងៃចន្ទ ទី១៧  ខែមីនា វិមានក្រឹមឡាំង បានបញ្ជាក់ថា លោកវ្ល៉ាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ បាននិយាយគ្នាជាផ្លូវការសម្រាប់ជាលើកទី២ ចាប់តាំងពីការវិលត្រឡប់មកកាន់ អំណាចរបស់លោកមកកាន់សេតវិមាន។ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោកឌីមីទ្រី ប៉េស្កូវ បានធ្វើសង្ខេបប្រចាំថ្ងៃខ្លីថា  ៖​“កិច្ចសន្ទនា នេះគឺជាការត្រៀមខ្លួន។”

កិច្ចសន្ទនាលើកទី១ រវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃទី១២ ខែកុម្ភៈ បានវាយបំបាក់​ការប៉ុនប៉ង​របស់លោកខាងលិចដើម្បីធ្វើឲ្យប្រមុខវិមានក្រឹមឡាំងឯកា និងស្ថាបនាតំរុយនៃការស្តារឡើង វិញ​នូវទំនាក់ទំនងរុស្ស៊ី អាម៉េរិក បីឆ្នាំបន្ទាប់ពីការចាប់​ផ្តើម​ការវាយប្រហាររបស់រុស្ស៊ីប្រឆាំង​នឹង​​​អ្នកជិតខាងរបស់ខ្លូន។ ប្រធានាធិបតីអាម៉េរិកក៏បានរំឭក​អំពីការចែកដីគ្នាមួយចំនួន និង​រោងចក្រផលិតកម្មថាមពលនានាជាដើម។

បេសកកជនពិសេសរបស់អាម៉េរិក លោកស្តេវ វីតកូហ្វ ដែលអាម៉េរិកបានដាក់សំពាធលើរុស្ស៊ី សម្រាប់ឲ្យប្រទេសនេះទទួលយល់ព្រមការឈប់បាញ់ជាមួយអ៊ុយក្រែន បានបង្ហាញការពីថ្ងៃ​អាទិត្យថា លោកដូណាល់ ត្រាំ និងលោកវ្ល៉ាឌីមៀ ពូទីន នឹងមានកិច្ចពិភាក្សាពិតប្រាកល្អ និង​វិជ្ចមាននៅសប្តាហ៍នេះ។

វិមានក្រឹមឡាំង បានបញ្ជាក់ថា មេដឹកនាំរុស្ស៊ីធ្លាប់ផ្ញើសារតាមបេសកកជនពិសេសរបស់​អាម៉េរិ​ក​សម្រាប់លោកដូណាល់ ត្រាំ ទាក់ទងនឹងសំណើរបទឈប់បាញ់ ៣០ថ្ងៃ ដែលត្រូវ​បាន​ទទួល​យល់ព្រមជាគោលការណ៍​ដោយអ៊ុយក្រែន ប៉ុន្តែមិនមែនដោយរុស្ស៊ី។

រហូតមកដល់ពេលនេះ ប្រទេសរុស្ស៊ី បានបង្ហាញនូវការទាមទារជាអតិបរិមា​សម្រាប់​ការ​ឈប់​ប្រទូស្តរាយ ដែលរួមមានការដែលឲ្យអ៊ុយក្រែនធ្វើសម្បទានតំបន់ប្រាំ​ដែលភ្ជាប់ជាឧប​សម្ព័ន្ធ​ដោយ​ទីក្រុងមូស្គូ។ ការបោះបង់មហិច្ចតារបស់ទីក្រុងគៀវក្នុងការចូលរួមជាមួយ​អង្គការ ណាតូ និងការរំលាយអំណាចអ៊ុយក្រែនដែលមានសព្វថ្ងៃ។

ទាំងនេះគឺជាលក្ខខណ្ឌដែលត្រូវបានទាត់ចោលដោយទីក្រុងគៀវ ដែលមិនចង់កាត់ទឹកដី និង​សុំ​ការធានាសន្តិសុខពីភាគីនៃក្រុមសម្ព័ន្ធមិត្តលោកខាងលិច និងការពង្រាយកងកម្លាំង​ចម្រុះ​ដើម្បីធានាបទឈប់បាញ់ដែលអាចកើតឡើងជាយថាហេតុ។

កាលពីថ្ងៃសៅរ៍ នៅអំឡុងកិច្ចប្រជុំកំពូលតាមអនឡាញ ដែលរៀបចំឡើងនៅទីក្រុងឡុងដ្រ៍ មេដឹក​នាំរដ្ឋប្រមាណជាជាង ៣០ និងអង្គការនានា​ដែលគាំទ្រអ៊ុយក្រែន នៅក្នុងបរិបទនេះ បាន​សម្រេចចិត្តអនុវត្តការដាក់សម្ពាធជាសមូហភាព​ទៅលើរុស្ស៊ី ដែលពួកគេចោទប្រកាន់​ប្រទេស​រុស្ស៊ីធ្វើកិច្ចពិភាក្សាដើម្បីជំរុញសារប្រយោជន៍ខាងយោធារបស់ខ្លួន។

រីឯនៅលើសមរភូមិ ស្ថានភាពស្ថិតនៅមានការលំបាកសម្រាប់កងកម្លាំងអ៊ុយក្រែន ជាពិសេស នៅ​ក្នុងតំបន់គូស្ក៍របស់រុស្ស៊ី ដែលអ៊ុយក្រែនធ្លាប់បានគ្រប់គ្រងរាប់រយគីឡូម៉ែការ៉េចាប់តាំង​ពី​ឆ្នាំ​មុន និងត្រូវបានរុស្ស៊ីដណ្តើមយកវិញនូវផ្នែកដ៏ធំនៅខែមីនា ឆ្នាំនេះ។

កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញការបន្តប្រតិបត្តិការរបស់ខ្លួនដើម្បី​បំផ្លិច​បំផ្លាញយោធាអ៊ុយក្រែនដែលកំពុងដកថយនៅតំបន់គូស្ក៍។

ទីក្រុងមូស្គូ ក៏បានអះអាងអំពីការចាប់យកភូមិស្តេប៉ូវ៉េ នៅក្នុងតំបន់ហ្ស៉ាប៉ូរីស្យា នៅក្នុងភាគ​ខាង​ត្បូងអ៊ុយក្រែន ដែលជាទីប្រជុំជនដែលបានចាប់យកដោយអ៊ុយក្រែន​នៅអំឡុងការវាយ​បក​របស់ពួកគេកាលពីឆ្នាំ២០២៣ និងឥឡូវស្ថិតមកនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីវិញ។

នៅក្នុងបរិបទនេះ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានដកតំណែងអគ្គ​មេបញ្ជាការកងទ័ពអ៊ុយក្រែន លោកអាណាតូលី បាកហ្គូឡេវីតផងដែរ។

 

Daily Program

Livesteam thumbnail