លោកចូហាន ខេពប្លើ កើតនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៥៧១ នៅទីក្រុងវ៉ៃល ទីក្រុងសេរី នៃ ចក្រភពអាឡឺម៉ង។ លោកទទួលមរណភាពនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៦៣០ នៅទីក្រុង រ៉ាទីស្បូន ទីក្រុងសេរីនៃចក្រភព។ លោកចូហាន ខេពប្លើ គឺជាអ្នកតារាសាស្រ្តជនជាតិ អាឡឺម៉ង់ដ៏ល្បីល្បាញដែលបានសិក្សាលើសមតិកម្មរបស់នីកូឡា កូពេនីក ដែលបញ្ជាក់ថា ផែនដីវិលជុំវិញព្រះអាទិត្យ ហើយជាពិសេសដើម្បីបានរកឃើញថា ភពផ្សេងៗមិនវិលជុំវិញព្រះអាទិត្យតាមរង្វង់មូលឥតខ្ចោះនោះទេ តែជាដំណើរគោលចរតាមរង្វង់រាងអេលីប។