របបផ្តាច់ការនៅនីការ៉ាហ្គ័រ រិតបន្តឹងសេរីភាពសាសនាជាពិសេសគឺកាតូលិកកាន់តែខ្លាំង

របាយការណ៍ថ្មីបង្ហាញថា របបផ្តាច់ការនៅប្រទេសនីការ៉ាហ្គ័របានហាមឃាត់ពិធីកម្មសាសនាតាមជំនឿរបស់ព្រះសហគមន៍កាតូលិកច្រើនជាង ១៦.៥០០ ដង។
ទីភ្នាក់ងារព័ត៌មានកាតូលិកបានចុះផ្សាយថា ក្រៅពីនោះរបបផ្តាច់ការរបស់ប្រធានាធិបតី ដានីញែ់ អ័រតេហ្គា ( Daniel Ortega) និងភរិយារបស់លោក លោកស្រី រ៉ូសារីយូ មូរីឡូ (Rosario Murillo ) ដែលកាន់តំណែងជាអនុប្រធានាធិបតី ក្នុងប្រទេសនេះ ក៏បានប្រព្រឹត្តការវាយប្រហារប្រឆាំងនឹងគ្រីស្តបរិស័ទសរុប ជាង ១ពាន់ដងផងដែរ។
លោកស្រី ម៉ាតា ប៉ាទ្រីសា ម៉ូលីណា ( Martha Patricia Molina )មេធាវីនិទេសខ្លួនមួយរូប បាននិយាយថា ការរំលោភបំពានសេរីភាពសាសនា គឺមានស្ថានភាពកាន់តែអាក្រក់ទៅៗ ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០២២ ថា របបផ្តាច់ការបានដាក់ការរិតត្បិតសកម្មភាពខាងជំនឿជាច្រើន។
លោកស្រីបានលើកឡើងថា ស្ថិតិនៃការរំលោភបំពេញលើសេរីភាពសាសនា អាចខ្ពស់ជាងយ៉ាងហោចណាស់បីឬបួនដងច្រើនជាងអ្វីដែលត្រូវបានកត់ត្រា៕
Daily Program
