កាឌីណាល់ ព្យែត្រូ ផារ៉ូលីនៈ បញ្ហាជាច្រើនកំពុងរារាំងដំណោះស្រាយចំពោះសោកនាដកម្មនៅហ្គាហ្សា

ឆ្លើយតបទៅនឹងសំណួរដែលសួរដោយអ្នកសារព័ត៌មានបន្ទាប់ពិធីថ្វាយ អភិបូជានៅចំពោះមុខរូបសំណាកសន្តី មូនីកា នាទីក្រុងរ៉ូម លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីស នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានមានប្រសាសន៍ថា សោកនាដកម្មនៅហ្គាហ្សាបានកំពុងតែហុំព័ទ្ធទៅដោយបញ្ហាជាច្រើន។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
លោកកាឌីណាល់ នូវតែបន្តបង្ហាញនូវក្តីសង្ឃឹមក្នុងការបន្ទរការអំពាវនាវរបស់សម្តេចប៉ាបឡេអូទី១៤ ចំពោះផែនការសន្តិភាពនៅមជ្ឈិមបូព៌ា និង ការសម្រេចបាននូវបទឈប់បាញ់មួយនឹងសម្រេចបានដើម្បីសង្រ្គោះ មនុស្សជាតិ។
លោកកាឌីណាល់បានពន្យល់ថា "ខ្ញុំចង់រំលឹកឡើងវិញនូវការអំពាវនាវដែលធ្វើឡើងដោយសម្តេចប៉ាបនៅនៅក្នុងកម្មវិធីសាវនាការប្រចាំសប្តាហ៍ ដែលឆ្លុះបញ្ចាំងពីការគិតរបស់ សន្តអាសនៈចំពោះស្ថានភាពនៅហ្គាហ្សា”។
លោកឌីណាល់បានសង្កត់ធ្ងន់ថា "មានដំណោះស្រាយដែលអាចកើតមានជាច្រើន ដំណោះស្រាយដែលពិតជាអាចបញ្ចប់ស្ថានការណ៍នេះ ប៉ុន្តែបញ្ហាវានៅត្រង់ ទម្ងន់នៃផលប្រយោជន៍, នយោបាយ, សេដ្ឋកិច្ច, ទាក់ទងនឹងអំណាច, និង អនុត្តរភាព ដែលកំពុងរារាំង ដំណោះស្រាយមនុស្សធម៌ចំពោះសោកនាដកម្មនេះ៕
Daily Program
