វិចារណកថា ភាគរយនៃសបាតុភូតធម្មជាតិពីថ្ងៃទី២១ ដល់ ៣១ កាន់តែកើនឡើងពី៤៥ ទៅ៦០ភាគរយ ! បាតុភូតធម្មជាតិដែលមានភ្លៀង អមជាមួយនឹងផ្គររន្ទះ និង ខ្យល់កន្រ្តាក់នឹងកើនឡើងដល់កម្រិតពី ៤៥ ទៅ ៦០ ភាគរយនៅទូទាំងប្រទេស ដូច្នេះចូរលើកកំពស់ការប្រុងប្រយ័ត្នរឿងគ្រោះហានិភ័យផ្សេងៗ ដែលអាចកើតមាន។
វិចារណកថា ទំនាក់ទំនងកម្ពុជានិងថៃធ្លាក់ដល់កម្រិតទាបបំផុត ស្ថានភាពនៃទំនាក់ទំនងរវាងកម្ពុជានិងថៃបានឈានដល់កម្រិតធ្លាក់ចុះទាបបំផុត ក្រោមលេសដែលសាមញ្ញបំផុតគឺយកករណីទាហានខ្លួនរបួសរឿងជាន់មីនធ្វើជាដើមចម។
វិចារណកថា កុំខំពើតពេក ! ការនាំចូលស្រានិងស្រាបៀកើនឡើងជាង១៨ភាគរយទៀតហើយ បងប្អូនខំប្រឹងប្រែងទទួលទានគ្រឿងស្រវឹងបន្ថែមទៀតទៅ ដើម្បីកុំអោយអ្នកនាំចូលគ្រឿងស្រវឹង ក៏ដូចជាអ្នកផលិតគាត់ក្រ ហើយមន្ទីរពេទ្យស្ងាត់មិនមានអ្នកចូល។
វិចារណកថា ការប្រឡងកាន់តែគៀកហើយ ! ស៊ូៗបងបងប្អូន ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហៅថា បាក់ឌុបសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នឹងមកដល់នៅថ្ងៃទី ១៨ ខែសីហា នៅក្នុងពេលដ៏ខ្លីខាងមុខដូច្នេះយើងសង្ឃឹមថា បងប្អូនពិតជាបានខំប្រឹងប្រែងរៀនសូត្រត្រៀមបម្រុងរួចរាល់ហើយ។
វិចារណកថា សមត្ថកិច្ចជំនាញសូមពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ ដើម្បីរកការងារ! សមត្ថកិច្ចជំនាញខាងធ្វើអត្តសញ្ញាណប័ណ្ណគួរតែពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានលឿនពីព្រោះការងារអាចច្រើនណាស់។ ប្រសិនបើអស់លោកមិនប្រញាប់ប្រញាលទេប្រយ័ត្នការងារគរជាន់គ្នាច្រើនទៅៗរងការស្តីបន្ទោសពីថ្នាក់ដឹកនាំនិងពលរដ្ឋ។
វិចារណកថា សូមប្រយ័ត្ន ការងារដូរប្រាក់ខែ! បងប្អូនយើងដែលបានកំពុងតែបម្រើការងារនៅតាមកន្លែងមួយចំនួនដើម្បីដូរប្រាក់ខែ សូមប្រុងប្រយ័ត្នជាពិសេសកន្លែងដែលសង្ស័យថា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ។
វិចារណកថា ចង់ឫមិនចង់វិស័យឧស្សាហកម្មនឹងដើរមុខ ប៉ុន្តែកុំភ្លេចងាកមើលវិស័យកសិកម្មផង ! ចង់ឫមិនចង់ទោះបីជាកម្ពុជាប្រឹងតាំងខ្លួនជាប្រទេសកសិកម្មយ៉ាងណាក៏ដោយក៏វិស័យកសិកម្មនៅក្នុងប្រទេសទំនងជានៅពីក្រោយវិស័យឧស្សាហកម្មហើយ ប៉ុន្តែដើម្បីរក្សាជន្ទលសេដ្ឋកិច្ចនិងទប់លំនឹងកុំភ្លេចគិតគូពង្រឹងកសិកម្មផង ។
វិចារណកថា ការចុះបង្រៀននិងអប់រំអំពីគ្រឿងញៀនគួរតែសកម្មថែមទៀត ! មកដល់ពេលនេះសមត្ថកិច្ចបានចុះអនុវត្តកម្មវិធីអប់រំដល់ប្អូនៗនិងក្មួយៗសិស្សានុសិស្សអំពីគ្រឿងញៀនគឺកាន់តែមានច្រើន និងបានធ្វើជាបន្តបន្ទាប់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងខ្ញុំគិតថា ការចុះគួរតែបន្ថែមទៀត។
វិចារណកថា យុវជនសូមត្រៀមខ្លួនឆ្លើយតបនឹងច្បាប់កាតព្វកិច្ចយោធា ! តាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពេលដែលបង្កើតនៅឆ្នាំ២០០៦ ច្បាប់កាតព្វកិច្ចយោធានឹងត្រូវអនុវត្តនៅក្នុងឆ្នាំ២០២៦ខាងមុខ។
វិចារណកថា ជនបរទេសណាដែលធ្វើខុសច្បាប់ ចាំបាច់គឺត្រូវតែបណ្តេញចេញ! ជនបរទេសរូបណាក៏ដោយដែលចូលមកកាន់កម្ពុជាហើយធ្វើអំពើខុសច្បាប់ ដោយរួមទាំងមកដណ្តើមការងារពលរដ្ឋឫដណ្តើមមុខរបររបស់ពលរដ្ឋដោយមិនមានការអនុញ្ញាតគឺចាំបាច់ត្រូវតែមានវិធានការណ៍ផ្លូវច្បាប់ដោយមិនមានការលើកលែង។
វិចារណកថា គុ្រនឈាមថយចុះមែន ប៉ុន្តែកុំប្រហែស ! តែប្រហែសវាកើនមួយរំពេច ករណីឆ្លងរាលដាលនៃជំងឺគ្រុនឈាមនៅឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាមានប្រមាណជាជាង៧ពាន់ករណី ហើយអ្នកស្លាប់មានតែ១៥នាក់ គឺមានការថយចុះ៨នាក់ ប៉ុន្តែកុំធ្វេសប្រហែសវានៅតែជាជំងឺដែលអាចសម្លាប់ជីវិតមនុស្សបានគ្រប់ពេលជាពិសេសគឺកុមារ។
វិចារណកថា យុវវ័យមិនគួរបំផ្លាញរបស់ទ្រព្យសម្បត្តិសាធារណៈ តែគួរជួយការពាររបស់ទ្រព្យទាំងនេះវិញ យុវវ័យនានាមិនគួរនាំគ្នាលេងសើច ហើយធ្វើសកម្មភាពបំផ្លិចបំផ្លាញអ្វីៗដែលជាសម្បត្តិសាធារណៈនោះឡើយ ផ្ទុយទៅវិញ គួរតែជួយការពារនិងថែរក្សាវាឲ្យគង់វង្សឬប្រើប្រាស់ឲ្យបានយូរដើម្បីជាប្រយោជន៍ សម្រាប់ខ្លួនឯងនិងសាធារណៈជននានា។
វិចារណកថា ៣៦ភាគរយវានៅតែខ្ពស់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកម្ពុជានៅតែមានឱកាស ជាការពិតពន្ធបដិការថ្មីដែលជាលទ្ធផលចេញពីការខិតខំប្រឹងប្រែងចរចារបស់អ្នកជំនាញកម្ពុជាបានទម្លាក់ពី ៤៩ភាគរយមកនៅ៣៦ភាគរយ គឺជាជោគជ័យមួយដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វានៅតែខ្ពស់ ជាងប្រទេសខ្លះដដែល ។
វិចារណកថា ពីថ្ងៃនេះដល់ថ្ងៃ១៤ខែកក្កដា អាកាសធាតុអាប់អួរប្រយ័ត្នបាតុភូតធម្មជាតិ ក្រសួងធនធានទឹកនឹងឧតុនិយមបានព្រមានថា បាតុភូតធម្មជាតិអាក្រក់ដែលមានដូចជាភ្លៀងផ្គររន្ទះ និង ខ្យល់កន្រ្តាក់អាចនឹងកើតមានសឹងតែគ្រប់ខេត្តនិងរាជធានីពី ២៥ទៅ៣០ភាគរយ ដូច្នេះការប្រុងប្រយ័ត្ន សូមលើកកំពស់ឲ្យបានគ្រប់ៗគ្នា។
វិចារណកថា ព័ត៌មានក្លែងក្លាយសំបូរណាស់ប្រយ័ត្នផង! មួយរយៈពេលនេះព័ត៌មានក្លែងក្លាយសំបូរណាស់ ដូច្នេះនៅពេលដែលយើងលេងឬប្រើប្រាស់បណ្តាញសង្គមនានា មិនថាហ្វេសបុក តេឡេក្រាម តិកតក់ ឬ យូធូបនោះទេសូមលើកកំពស់ការប្រុងប្រយ័ត្នផង ដើម្បីកុំឲ្យយមានភយន្តរាយផ្សេងៗដែលអាចកើតមានជាយថាហេតុ។
វិចារណកថា ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនគឺកំពុងតែទៅមុខហើយ សូមកុំបន្ធូរដៃឲ្យសោះ! ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដែលកម្ពុជាបានកំពុងតែធ្វើគឺបានបង្ហាញលទ្ធផលជាបន្តបន្ទាប់ ដោយពីមួយឆមាសទៅមួយឆមាសជនសង្ស័យដែលពាក់ព័ន្ធនឹងគ្រឿងញៀនកាន់តែច្រើនត្រូវបានបង្រ្កាប ខណៈដែលគ្រឿងញៀននិងសារធាតុពាក់ព័ន្ធក៏បន្តរឹបអូសនិងបំផ្លាញចោល ។
វិចារណកថា គ្រុនផ្តាសសាយបក្សី កាលពីខែមិថុនាផ្ទុះច្រើនគួរសម គុ្រនផ្តាសសាយបក្សីមកពីមេរោគ H5N1 បានរកឃើញជាបន្តបន្ទាប់៦ខែកន្លងមកនេះ ហើយនៅក្នុងខែមិថុនានេះ គឺផ្ទុះច្រើនករណីតែម្តង ដូច្នេះសូមកុំប្រហែស ហើយអ្នកដែលហូបសាច់បក្សី សូមចម្អិនអោយឆ្អិនល្អ ដោយឡែកអ្នកធ្វើគួរតែសំអាតដៃនិងអនាម័យខ្លួនប្រាណឲ្យល្អដែរ។
វិចារណកថា អ្នកបង្កើតមាតិកា បើអាចជួយសង្គមរឿងមួយបានទេ ! សព្វថ្ងៃនេះអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គមមានច្រើន ហើយអ្នកដែលកំពុងតែរកលុយតាមអនឡាញដែលគេច្រើននិយាយថា ក្រុមអ្នក MMO ក៏មានច្រើន ដូច្នេះប្រសិនបើអាចគួរតែជួយសង្គមបន្តិច តាមរយៈមាតិកាដែលខ្លួនបង្កើត។
វិចារណកថា រឿងជាតិ ការពារជាតិត្រូវតេគិត ប៉ុន្តែកុំយកលេស គេចពីការងារ ! រឿងស្រលាញ់ជាតិ ហើយនិងការពារជាតិគឺផុលផុសខ្លាំងក្លាណាស់ ហើយនៅលើបណ្តាញសង្គមវិញក៏ផុលផុសសម្បើបដែរ ប៉ុន្តែទន្ទឹមនឹងនោះក៏មានអ្នកខ្លះយកលេសរឿងជាតិនេះខ្ជិលធ្វើការ គេចពីការទទួល ខុសត្រូវ។
វិចារណកថា រឿងស្នេហាគ្មានអ្វីបង្ការបានប្រសើរជាងភាពស្មោះត្រង់ឡើយ ! ថ្មីៗនេះឱសថសម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅកម្ពុជាហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយឱសថដែលបង្ការបញ្ហាដ៏មានប្រសិទ្ធបំផុតគឺគ្មានអ្វីក្រៅពីភាពស្មោះត្រង់នឹងគ្នាឡើយ។
វិចារណកថា ជីកត្រង់សេ និងរៀបចំលេនដ្ឋាននៅតាមផ្ទះ ក៏ជាជម្រើសដែលពលរដ្ឋត្រូវគិតគូ មកដល់ពេលនេះស្ថានការណ៍ព្រំដែននៅកម្ពុជានិងថៃកាន់តែតានតឹងឡើងរហូតដល់ ភាគីថៃបានសម្រេចបិទព្រំដែនជាឯកតោភាគីជាមួយនឹងកម្ពុជា ហើយតាមការវិភាគ ស្ថានការណ៍នេះប្រហែលជាកាន់តែវិវត្តន៍ទៅមុខដ៏ស្មុគស្មាញ ។
ជំនឿ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន ២១,២០-២៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន
ជំនឿ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១,៣៩-៥៦) អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន
ជំនឿ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥អត្ថបទគម្ពីរ (យ៉ូហាន ១៦,២០-២៣)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី