វប្បធម៌ចម្រុះនៅអាស៊ីជាស្នូលនៃសន្និបាតបេសកជនឌីជីថលលើកដំបូងនៅទីក្រុងម៉ានីល

ភាពចម្រុះបែបនៃវប្បធម៌អាស៊ីបានក្លាយជាចំណុចលេចធ្លោនៅថ្ងៃបើកសន្និបាតបេសកជនឌីជីថលនៅអាស៊ីលើកដំបូង ដោយមានអ្នកចូលរួមជាង១០០នាក់។
និស្សិតអន្តរជាតិមកពីស្ថាប័ន IFFAsia បានបង្ហាញនូវការសម្តែងវប្បធម៌ក្នុងអំឡុងពេលកម្មវិធីស្វាគមន៍នៃសន្និបាតបេសកជនឌីជីថលកាតូលិកអាស៊ីលើកទី១ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

ភាព​ចម្រុះ​បែប​នៃ​វប្បធម៌អាស៊ីបានក្លាយជាចំណុចលេចធ្លោនៅថ្ងៃបើកសន្និបាតបេសកជន​​ឌីជីថលនៅអាស៊ីលើកដំបូង ដោយមានអ្នកចូលរួមជាង១០០នាក់។​

សន្និបាតរយៈពេល ៤ ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកញ្ញា បានកំពុងតែរៀបចំក្រោមប្រធានបទ «ពីអ្នកមានឥទ្ធិពល ទៅជាសាក្សី សម្រាប់មាគ៌ានៃការរួមដំណើរជាមួយគ្នា​ដើម្បី​បេសកកម្ម​​ឌីជីថលនៅអាស៊ី»។

ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ វិទ្យុវើរីតាសអាស៊ី (Veritas Asia) ដោយសហការជាមួយការិយាល័យសភាលោកអភិបាលកាតូលិក​អាស៊ី (FABC)សម្រាប់​ប្រព័ន្ធផ្សព្វផ្សាយ។ កម្មវិធីនេះបានប្រមូលផ្តុំបេសកជន​​ឌីជីថល អ្នកផ្សព្វផ្សាយ និង​ អ្នកមានឥទ្ធិពលក្នុងសង្គមមកពីជុំវិញអាស៊ី ដើម្បីរិះគិត​ពិភាក្សាអំពី​បេសកកម្ម​ឌីជីថល ការអប់រំបណ្តុះបណ្តាល ការសហការ និងការផ្សព្វផ្សាយដំណឹងល្អ។

កម្មវិធីនេះច្បាប់ផ្តើមជាមួយនឹងពិធីនិងការសម្តែងវប្បធម៌ ដើម្បីបង្ហាញពីភាពសុខដុមរមនានៃវប្បធម៌របស់ប្រជាពលរដ្ឋនៅក្នុងតំបន់។

ការសម្តែងនេះបានឆ្លុះបញ្ចាំងពីបទពិសោធន៍ផ្លាស់ប្តូរវប្បធម៌របស់យុវជនដែលជាអ្នកផ្សព្វផ្សាយសាសនា  ខណៈពួកគេកំពុងទទួលការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនៅក្នុងជំនួបនេះ។ ដោយមកពីប្រវត្តិវប្បធម៌ផ្សេងៗគ្នា អ្នកចូលរួមនឹងរស់នៅ និងរៀនសូត្រជាមួយគ្នា ខណៈពេលដែលពួកគេត្រៀមខ្លួនសម្រាប់ការប្រកាសដំណឹងល្អ​​ក្នុងបរិបទអាស៊ីដ៏ចម្រុះនេះ៕

khmer popup image