សម្តេចប៉ាបអំពាវនាវឱ្យគោរពសេចក្តីថ្លៃថ្នូររបស់ស្ត្រីគ្រប់រូប
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនាឱកាសថ្ងៃបុណ្យសិទ្ធិនារីពិភពលោក ៨ មីនា ឆ្នាំ២០២៤ បានមានបន្ទូលសំដែងសេចក្តីគោរពថ្លៃថ្នូររបស់ស្រ្តីគ្រប់រូប ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។
ដោយរំលឹកដល់ទិវានារីអន្តរជាតិប្រចាំឆ្នាំកាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះ សម្តេចប៉ាប បានសម្តែងភាពជិតស្និទរបស់ទ្រង់ចំពោះស្ត្រីទាំងអស់ ជាពិសេសចំពោះអ្នកដែលមិនមានសេចក្តីថ្លៃថ្នូរ។
សម្តេចប៉ាបបានមានបន្ទូលថា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើដោយគ្រប់ស្ថាប័នក្នុងតំបន់នេះពាក់ព័ន្ធនឹងស្រ្តី។
នៅពេលថ្លែងសុន្ទរកថាទៅកាន់អ្នកធ្វើធម្មយាត្រា ទីលានសន្តអសនៈសម្តេចប៉ាប បានរំលឹកថា កាលពីពីរថ្ងៃមុន យើងបានប្រារព្ធទិវានារីអន្តរជាតិប្រចាំឆ្នាំ។
សម្តេចប៉ាបបានបង្ហាញនូវភាពជិតស្និទរបស់ទ្រង់ចំពោះស្ត្រីគ្រប់រូបនៅជុំវិញពិភពលោក ជាពិសេសអ្នកដែលមិនគោរពថ្លៃថ្នូរ។
សម្តេចប៉ាបបានសង្កត់ឃើញថា នៅមានកិច្ចការជាច្រើនដែលយើងម្នាក់ៗត្រូវធ្វើដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ស្ត្រីឲ្យមានការទទួលស្គាល់យ៉ាងច្បាស់។
សម្តេចប៉ាបបានរំលឹកថា ស្ថាប័នសង្គម និងនយោបាយ មានកាតព្វកិច្ចជាមូលដ្ឋានក្នុងការការពារ និងលើកតម្កើងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ដោយផ្តល់ជូនស្ត្រី ដែលជាមាតាពិភពលោកដើម្បីឱ្យពួកគេអាចទទួលយកអំណោយជីវិត និងធានាដល់កូនៗរបស់ពួកគេប្រកបដោយសេចក្តីថ្លៃថ្នូរ និងអត្ថិភាព៕