សម្តេចប៉ាបយាងជួបប្រធានាធិបតីអាហ្សង់ទីន
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងទទួលជួបលោក ហ្សាវីយេ មីឡី (Javier Milei) ប្រធានាធិបតីនៃប្រទេសអាហ្សង់ទីន នៅក្នុងជំនួបជាលក្ខណៈឯនជនមួយ ខណៈដែលទ្រង់ក៏មានសញ្ជាតិដើមជាអាហ្សង់ទិនផងដែរ។
វ៉ាទីកង់ញូវបានរាយការណ៦ថា សម្តេចប៉ាប និងលោកប្រធានាធិបតីអាហ្សង់ទីន ជួបគ្នានេះគឺមានលក្ខណៈឯកជន។
លោក ហ្សាវីយេ មីឡី ត្រូវបានគេដឹងថា គឺជាប្រធានាធិបតីអាហ្សង់ទីនដែលទើបតែស្បថចូលកាន់ដំណែងកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះប៉ុណ្ណោះ ។ លោកប្រធានាធិបតី ដែលមានវ័យ ៥៣ ឆ្នាំបានជួបជាមួយនឹងសម្តេចប៉ាបជាមួយនឹងប្អូនស្រីរបស់លោក ដែលបានកំពុងតែកាន់កាប់ការងារជាលេខាប្រធានាធិបតី។
បន្ទាប់ពីជំនួបជាមួយនឹងសម្តេចប៉ាប លោកប្រធានាធិបតីក៏បានជួបពិភាក្សាជាមួយនឹង លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈហើយបានផ្តោតសំខាន់នៅលើបញ្ហាដែលជាអទិភាពរបស់រដ្ឋាភិបាលទាក់ទងនឹងកម្មវិធីប្រយុទ្ធប្រឆាមងនឹងវិបត្តិសេដ្ឋកិច្ច បញ្ហាទំនាស់ និង សន្តិភាពនៅប្រជាជាតិមួយចំនួន៕