សម្តេចប៉ាបថ្កោលទោសអំពើហិង្សានៅបូគីណាហ្វាសូ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសំដែងនូវសាររំលែកទុក្ខ និងចូលរួមកាន់ទុក្ខចំពោះជនរងគ្រោះដែលទទួលគ្រោះថ្នាក់ដល់ជីវិតនៅក្នុងអំពើហិង្សាបង្ហូរឈាមនៅប្រទេស បូគីណាហ្វាសូ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ជនរងគ្រោះបានស្លាប់និងរបួសនៅក្នុងការវាយប្រហារដោយភេវកម្មមកលើព្រះវិហារកាតូលិក និង មូស្លីមមួយ នៅក្នុងប្រទេសនេះ ។

នៅក្នុងសារនោះសម្តេចប៉ាបបានអំពាវនាវសុំអោយគ្រប់ភាគីគោរពកន្លែងសក្ការៈបូជា និង លើកកំពស់តម្លៃនៃសន្តិភាព ។

សាររបស់សម្តេចប៉ាបត្រូវបានបញ្ជូនតាមតេឡេក្រាមដោយលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្ត្រីនៃសន្តអសនៈនៅក្នុងនាមសម្តេចប៉ាប ។

សារជាតេឡេក្រាមនេះ បានសង្កត់ធ្ងន់ថា សម្រាប់ប៉ាបបានបញ្ជាក់ជំហររបស់ទ្រង់ថា សេចក្តីស្អប់គឺមិនមែនជាដំណោះស្រាយនៃទំនាស់ណាស់មួយកើតនោះទេ។

ការវាយប្រហារនៅព្រះវិហារកាតូលិក គឺបានសម្លាប់មនុស្សប្រមាណជា ១៥ នាក់ ដោយឡែក ការវាយប្រហារនៅលើព្រះវិហារមូស្លីម ក៏មានមនុស្សស្លាប់ជាច្រើននាក់ផងដែរ៕