សន្តអាសនៈ៖ ចង់ប្រយុទ្ធនឹងភាពក្រីក្រ មានកិច្ចសំខាន់ពីរ
តំណាងអចិន្រ្តៃយ៍របស់សន្តអាសនៈនៅក្នុងនាមជាអ្នកសង្កេតការណ៍នៅអង្គការសហប្រជាជាតិបានថ្លែងថា កិច្ចការសំខាន់ពីរដែលត្រូវតែយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនោះ គឺការអប់រំ និងការងារ។
ថ្លែងទៅកាន់សម័យប្រជុំលើកទី៦២ នៃគណកម្មការអភិវឌ្ឈន៍សង្គមនៃអង្គការសហប្រជាជាតិ លោកអគ្គអភិបាល ហ្គាព្រីអែល ខាហ្សា (Gabriele Caccia )អ្នកសង្កេតការអចិន្រ្តៃយ៍របស់សន្តអសនៈប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងថា ការអប់រំនិងការងារគឺជាមូលដ្ឋានគ្រឹះដែលនឹងអាចផ្តល់ការគាំទ្រដល់គ្រួសារនានានៅលើពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។
លោកអគ្គអភិបាលបានថ្លែងថា ពិភពលោកគួរតែមានប្រព័ន្ធការពារសង្គមឲ្យបានរឹងមាំដើម្បីជាសំណាញដែលអាចនឹងជួយគាំទ្រឲ្យគ្រប់ក្រុមគ្រួសារទាំងអស់អានមានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការគាំទ្រដល់ការអប់រំ ដែលជាមូលដ្ឋាននៃការងារដែលអាចចិញ្ចឹមខ្លួននិងគ្រួសារវិញបាន។
លោកអគ្គអភិបាលបានសង្កត់ធ្ងន់ថា ចំណុចទាំងនេះគួរតែជាចំណុចអទិភាពដើម្បីឲ្យសង្គមនុស្សអាចសម្រេចបាននូវគោលដៅដែលបានកំណត់នៅក្នុងឆ្នាំ២០៣០ ដែលជាឆ្នាំប្រទេសនានាប្តេជ្ញាលុបបំបាត់នូវភាពក្រីក្រ។
លោកបានបញ្ជាក់ថា ឫសគល់នៃភាពក្រីក្រគឺដោយសារតែកង្វះការអប់រំ ហើយជាទូទៅអ្នកដែលទទួលការអប់រំឱកាសនៃការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រឃើញថា មានស្ថានភាពល្អប្រសើរខ្លាំង៕