ប្រធានNASAនិយាយអំពីកិច្ចសហប្រតិបត្តិការជាមួយនឹងសន្តអាសនៈ
នៅក្នុងបទសម្ភាសជាមួយវ៉ាទីកង់ញូវ នាយកគ្រប់គ្រងអង្គការ NASA លោក បៀល ណេលសុន (Bill Nelson) បាន បង្ហាញពីកិច្ចសហការរវាងសន្តអាសនៈ និងទីភ្នាក់ងារអាវកាសអាមេរិកមួយនេះ ។
នៅក្នុងបទសម្ភាសនោះ លោក បៀល ណេលសុន បានឲ្យដឹងថា មកដល់ពេលនេះ NASA គឺកំពុងតែមានកិច្ចសហប្រតិបត្តិការជាមួយគនានៅលើគម្រោងដែលមានឈ្មោះថា Holy See-US Space ។
លោកបានបន្តថា លោកពិតជារីករាយណាស់ដែលបុរីវ៉ាទីកង់បានចូលរួមក្នុងបញ្ហានៃលំហជាមួយនឹង NASA ដែលនិយាយច្រើនអំពីការរុករកនិងស្រាវជ្រាវអំពីលំហរ ។
លោកបានលើកឡើង អំពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងសន្តអានៈ របៀបដែលការរុករកអវកាសរួមចំណែកដល់ភាតរភាពរបស់មនុស្សដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូកំពុងតែយកចិត្តទុកដាក់។
លោកបានបន្តទៀតថា អ្នកជំនាញផ្នែកអវកាសដ៏ល្បីល្បាញលើពិភពលោកនានាគឺកំពុងតែ ដឹកនាំ និងបណ្តុះបណ្តាលបេសកកម្មអវកាស ហើយនិងរបៀបដែលអវកាសផ្តល់មេរៀនដ៏មានតម្លៃសម្រាប់ភាតរភាពរបស់មនុស្ស៕