វ៉ាទីកង់បើកយុទ្ធនាការផ្សព្វផ្សាយពីព្រះគ្រីស្តតាមបណ្តាញសង្គម
នៅឆ្នាំ២០២៤នេះ ព្រះសហគមន៍កាតូលិកនឹងប្រារព្ធខួបលើកទីប្រាំនៃការផ្សព្វផ្សាយនូវគោលការណ៍នៃការអប់រំក៏ដូចជាការអប់រំអំពីសាវកនិងការផ្សព្វផ្សាយអំពីព្រះគ្រិស្តតាមបណ្តាញសង្គម។
វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រសួងទទួលបន្ទុកជីវិត គ្រួសារ និងគ្រហស្ថ របស់សន្តអាសនៈ គឺកំពុងតែដាក់គោលដៅនៅក្នុងការប្រើប្រាស់នូវយុទ្ធនាការតាមបណ្តាញសង្គម ដើម្បីកិច្ចការនេះ។
ប្រភពដដែលបានបន្តថា យុទ្ធនាការនេះមានគោលបំណងជួយឲ្យមនុស្សជាតិជាពិសេសគឺ គ្រីស្តបរិស័ទអាចរកឃើញនូវដំណឹងល្អដែលពាក់ព័ន្ធនឹងព្រះគ្រីស្ត ខណៈដែលមកដល់ពេលនេះយុវជនជាច្រើនគឺបានកំពុងតែប្រើប្រាស់បណ្តាញសង្គមយ៉ាងរស់រវើក។
ប្រភពដដែលបានឲ្យដឹងថា កិច្ចការនេះ គឺដើម្បីលើកទឹកចិត្តនិងពញាក់ការចាប់អារម្មណ៍របស់ យុវជននៅក្នុងការស្វែងយល់អំពីជីវិតរបស់គ្រីស្តបរិស័ទ ហើយក៏នឹងមានគោលដៅបង្កប់នូវ សារអប់រំនិងរំលឹកយុវជនអំពីទំនួលខុសត្រូវ និងលើកកំពស់ភាពជាម្ចាស់ការរបស់ពួកគេ ចំពោះជីវិតជាគ្រីស្តបរិស័ទ៕