មន្ទីរពេទ្យកុមារបាប៊ីណូ យេស៊ូ ជួយកុមារអ៊ុយក្រែនជាង២៥០០នាក់
ចាប់តំាងពីសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែនមកដល់ពេលនេះមន្ទីរពេទ្យកុមាររបស់ព្រះសហគមន៍កាតូលិក បាប៊ីណូ ជេស៊ូ (Bambino Gesu ) បានជួយព្យាបាលនិងសង្រ្គោះជីវិតកុមាររងគ្រោះអ៊ុយក្រែនសរុបប្រមាណជាជាង ២.៥០០ នាក់ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រោយពេលដែលរុស្ស៊ីបើកការលុកលុយចូលអ៊ុយក្រែនមន្ទីរពេទ្យបានទទួលកុមាររងគ្រោះពីប្រទេសអ៊ុយក្រែនដំបូងនៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២ ពោ លគឺក្រោយពេលដែលរុស្ស៊ីបើកការទម្លាក់គ្រាប់បែកលើទីក្រុងគៀវបានប្រមាណជា១ សប្តាហ៍ ប៉ុណ្ណោះ។
រាល់កុមារដែលត្រូវបានមន្ទីរពេទ្យទទួលមកជួយសង្រ្គោះនៅអ៊ីតាលី គឺតែងតែបញ្ជូនមកជាមួយនឹងបង់រំបួសដ៏រន្ធត់។
ប្រភពដដែលបានបន្តថា ពួកគេភាគច្រើនជាកុមារតូចៗ ប៉ុន្តែរបួសគឺនៅក្នុងសភាពធ្ងន់ធ្ងរ ហើយនៅក្នុងអំឡុងពេល ៧៣០ ថ្ងៃ នៅរៀងរាល់ថ្ងៃមន្ទីរពេទ្យតែងតែទទួលកុមាររងគ្រោះដែលត្រូវការសង្រ្គោះបន្ទាន់ជាបន្តបន្ទាប់ដោយគ្មានស្រាកស្រាន្ត។
ប្រភពដដែលបានបន្តថា បណ្តាកុមារទាំងអស់ប្រសិនបើគ្មានការជួយសង្រ្គោះពីមន្ទីរពេទ្យនេះទេ ពួកគេនឹងស្ថិតនៅក្នុងស្ថានភាពពិបាកនឹងប៉ាន់ស្មានបាន៕