យោធាអ៊ុយក្រែនបារម្ភពីការខាតបង់បន្ថែមទៀតនៅសមរភូមិ
ប្រមុខយោធាអ៊ុយក្រែនបានព្រមានថា ស្ថានភាពសមរភូមិនៅភាគខាងកើតកំពុងតែស្ថិតនៅក្នុងស្ថានភាព «កាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ» ចំពេលមានការព្រួយបារម្ភថា អាកាសធាតុក្តៅអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីបើកការរុញច្រានជាថ្មីនៅតាមបណ្ដោយជាច្រើននៃផ្នែកខាងមុខដែលមានប្រវែងជាង ១000 គីឡូម៉ែត្រ។
លោក ឧត្តមសេនីយអ៊ុយក្រែន អូឡិកសានដ្រា ស៊ីស្គីវ៉ាយ ( Oleksandr Syrskyy ) បាននិយាយថា ទីក្រុងមូស្គូបានបង្កើនការវាយលុករបស់ខ្លួនយ៉ាងសំខាន់ ចាប់តាំងពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានពង្រីងការគ្រប់គ្រងជិតមួយសតវត្សរបស់គាត់នៅក្នុងអ្វីដែលអ្នករិះគន់ចាត់ទុកថាជាការបោះឆ្នោតដែលបានកំណត់ទុកជាមុន។
ខណៈដែលបេក្ខភាពប្រឆាំងសង្គ្រាមត្រូវបានរារាំងមិនអោយចូលរួមការបោះឆ្នោត ទីក្រុងម៉ូស្គូបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនចង់បញ្ចប់សង្គ្រាមតែតាមលក្ខខណ្ឌរបស់ខ្លួន។
ការឈ្លានពានរបស់កងទ័ពរុស្ស៊ីត្រូវបានគេរាយការណ៍ថាកំពុង «វាយប្រហារយ៉ាងសកម្ម»លើ ទីតាំងរបស់អ៊ុយក្រែននៅក្នុងតំបន់ចំនួនបីនៃតំបន់ ដូណេត( Donetsk) ភាគខាងកើត ។
អាកាសធាតុនានិទាឃរដូវមានស្ថានភាពកាន់តែក្តៅ និងស្ងួតបានធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់យានជំនិះធុនធ្ងន់ដើម្បីផ្លាស់ទីឆ្លងកាត់ដីភក់។
បន្ថែមពីលើនេះ រុស្ស៊ីបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងការបំផ្លាញរោងចក្រថាមពលដ៏សំខាន់មួយនៅជិតរដ្ឋធានីនៃប្រទេសអ៊ុយក្រែន ផងដែរ។ រោងចក្រថាមពល ដែលត្រូវបានបំផ្លាញ គឺជាកន្លែងផ្គត់ផ្គង់អគ្គិសនីធំបំផុតសម្រាប់តំបន់ចំនួនបី រួមទាំងទីក្រុងគៀវ ផងដែរ។
អាជ្ញាធរព្រមានថា ជនស៊ីវិល និងទាហានជាច្រើនទៀតបានស្លាប់មួយផ្នែកដោយសារការពន្យារពេលផ្តល់ជំនួយយោធារបស់អាមេរិក។
លោកស្រី ម៉ារីយ៉ាន ហ្សាប្លូស្គីវ៉ាយ (Maryan Zablotskyy )សមាជិកសភាអ៊ុយក្រែនបាននិយាយថា ប្រទេសរបស់គាត់កំពុងប្រឈមមុខនឹងការរីងស្ងួតនៃអាវុធយោធាដ៏សំខាន់។
លោកស្រីបាននិយាយថា បច្ចេកវិទ្យាយោធារុស្ស៊ីមិនឆ្ងាយប៉ុន្មានពីប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើងទេ ខណៈដែលកាំជ្រួច Patriot របស់អាមេរិក បាញ់ទម្លាក់យ៉ាងមានប្រសិទ្ធភាព ប៉ុន្តែជាអកុសលយើងខ្វះខាត៕