«ប្តីខ្ញុំល្អ កូនខ្ញុំឆ្លាត» ជាយុទ្ធនាការ ជំរុញការអភិវឌ្ឍកុមារតូច និងស្វែងរកការគាំទ្រសម្រាប់ការអភិវឌ្ឍកុមារតូចតាមបែបសមាហរណកម្ម និងបរិយាបន្ន

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) បាន​ប្រកាសជាផ្លូវការយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសហគមន៍ ដែលដឹកនាំមុខដោយ​ «គម្រោងអភិវឌ្ឍន៍កុមារតូច» (IECD)ក្នុងគោលបំណងជួយឱ្យកុមារមានការលូតលាស់និងសម្រេចសក្តានុពលអភិវឌ្ឍពេញលេញ។

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) បាន​ប្រកាសជាផ្លូវការយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសហគមន៍ ដែលដឹកនាំមុខដោយ​ «គម្រោងអភិវឌ្ឍន៍កុមារតូច» (IECD)ក្នុងគោលបំណងជួយឱ្យកុមារមានការលូតលាស់និងសម្រេចសក្តានុពលអភិវឌ្ឍពេញលេញ។

តាមសេចក្តីប្រកាសUSAID ដែលRVAKhmer ទទួលបានកាលពីពេលថ្មីៗនេះ គម្រោងអភិវឌ្ឍន៍កុមារតូចលើកកម្ពស់ការចិញ្ចឹមបីបាច់របស់អ្នកថែទាំកុមាររួមទាំងបុរសនិងស្ត្រីសម្រាប់កុមារចាប់ពី មុនពេលកើតរហូតដល់អាយុ៥ឆ្នាំ។ ។ គម្រោងអភិវឌ្ឍន៍កុមារតូច ដឹកនាំអនុវត្តដោយវិទ្យាស្ថានស្រាវជ្រាវត្រីកោណ (RTI International) សហការជាមួយអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen Keller International)  និងអង្គការសេហ្វហេវិន (Safe Haven) និងរាជរដ្ឋាភិបាលកម្ពុជា។

នៅថ្ងៃទី ១ មេសា ឆ្នាំ ២០២៣ ភាគីពាក់ព័ន្ធសំខាន់ៗប្រមាណ ៣០ស្ថាប័ន និងក្រុមគ្រួសារចំនួន ១៧០គ្រួសារ នឹងជួបជុំគ្នានៅផ្សារទំនើបHeritageWalk ក្នុងក្រុងសៀមរាបដើម្បីប្រកាសជាផ្លូវការយុទ្ធនាការផ្លាស់ប្តូរឥរិយាបថ សហគមន៍(BCC)។ កម្មវិធី​នេះ​នឹង​ប្រារព្ធ​ឡើង​ម្តងទៀត​នៅ​ថ្ងៃទី ៨មេសា ឆ្នាំ២០២៣ នៅវិទ្យាល័យកំពង់ក្តី ក្នុង​ស្រុក​ជីក្រែង ខេត្តសៀមរាប។

យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង ការធ្វើឱ្យប្រសើរឡើងនូវលទ្ធផលអភិវឌ្ឍសម្រាប់កុមារតូចឱ្យពេញលេញ តាមរយៈការលើកកម្ពស់ការចិញ្ចឹមបីបាច់កុមារតូចដោះស្រាយបញ្ហាយេនឌ័រការកាត់បន្ថយភាពក្រិះក្រិនរបស់កុមារ និងបង្កើនការកំណត់អត្តសញ្ញាណបឋម អំពីពិការភាពនិងការអភិវឌ្ឍយឺតនិងអន្តរាគមន៍ទាន់ពេលវេលា សម្រាប់កុមារមានការអភិវឌ្ឍយឺតនិងមានពិការភាព ដោយចាប់ពីនៅក្នុងផ្ទៃម្ដាយរហូតដល់អាយុក្រោម៥ ឆ្នាំ។

លោក ចន វីលៀម អាមេស នាយកប្រចាំប្រទេសនិងនាយកគម្រោងអភិវឌ្ឍន៍កុមារតូច នៃវិទ្យាស្ថានស្រាវជ្រាវត្រីកោណ អន្តរជាតិ(RTI International) បានថ្លែងថា:​ «យុទ្ធនាការនេះ មានគោលបំណងលើកកម្ពស់ការ រួមចំណែកនិងការចូលរួមដោយស្មើភាពគ្នាពីបុរសនិងស្ត្រីក្នុងការចិញ្ចឹម បីបាច់កូនតូចដើម្បីជួយឱ្យ កុមារសម្រេចបាននូវ សក្តានុពលទៅតាមដំណាក់កាលអភិវឌ្ឍសំខាន់ៗ លើបញ្ញាការគិត ភាសា សង្គម-អារម្មណ៍ និងការលូតលាស់ផ្នែករាងកាយ»។

យុទ្ធនាការនេះធ្វើឡើងក្រោមប្រធានបទ «ប្តីខ្ញុំល្អ កូនខ្ញុំឆ្លាត» ក្នុងគោលបំណងកាត់បន្ថយនូវផ្នត់គំនិតអវិជ្ជមាននានា តាមរយៈស្វែងរកការគាំទ្រនិងយល់ឃើញថាបុរសអាចផ្តល់ការថែទាំល្អដល់កុមារដូចជាស្ត្រីដែរ ហើយ​អ្នក​ថែទាំកុមារ​អាច​ ប្តូរ​វេន​គ្នា​មើល​ថែទាំ​កុមារ​នៅ​ពេល​ដែល​គេ​ត្រូវ​ការ​សម្រាក។យុទ្ធនាការនេះ ក៏បានរំលេចពីសារអប់រំសំខាន់ៗក្នុងការថែទាំ ប្រកបដោយការឆ្លើយតបបែបវិជ្ជមាន និងឱកាសរៀនសូត្រតាំងពីដំបូង ដែលជួយឱ្យកុមារបានរៀន  លូតលាស់ អភិវឌ្ឍ និងរីកចម្រើនប្រកបដោយសក្តានុពល។

លោកស្រី ថុន ស៊ីណា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងជាសមាជិក គ.ក.ស.ក ខេត្តសៀមរាប៖ «យុទ្ធនាការនេះគឺជាគន្លឹះក្នុងការកាត់បន្ថយការប្រកាន់តួនាទីផ្សេងគ្នារវាងបុរសនិងស្រ្តី ក្នុងការថែទាំកុមារ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍកុមារអាហារូបត្ថម្ភ និងការអភិវឌ្ឍកុមារតូច ដែលនៅតែ ជាក្ដីកង្វល់របស់សង្គម»៕

 

 

Daily Program

Livesteam thumbnail