«យើងរីករាយយ៉ាងក្រៃលែង ដែលបានប្រគល់ឯកសារ មានបិទត្រា និងបានចុះហត្ថលេខាក្នុងពិធីដ៏ឱឡារិកមួយនៅរាជធានីភ្នំពេញ កាលពីខែមីនាកន្លងទៅ ជូនលោកកាឌីណាល់ ម៉ាសេឡូ ស៊ីមឺរ៉ារ៉ូ (Marcello Semeraro) ជារដ្ឋមន្ត្រីក្រសួងកិច្ចការសន្ដបុគ្គល (Dicastery for the Causes of Saints) របស់សន្តអាសនៈ»។ នេះបើតាមប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។