បងប្អូនជាទីស្រឡាញ់! នៅក្នុងអត្ថបទដំណឹងល្អខ្ញុំចាប់អារម្មណ៍អំពីព្រះបន្ទូលរបស់ព្រះយេស៊ូ ប្រសិនបើយើងប្រឆាំងនឹងព្រះយេស៊ូ នោះផ្ទះរបស់យើងនឹងរលំនេះជាអត្ថន័យនៃអត្ថបទដំណឹងល្អនៅថ្ងៃនេះ។ ផ្ទះគឺជាជីវិតរបស់យើង ប្រសិនបើយើងមានចិត្តរឹងរួសមិនព្រមកែប្រែចិត្តគំនិត មិនព្រមធ្វើអំពើល្អ មិនព្រមបើកចិត្តឱ្យព្រះយេស៊ូ ច្បាស់ណាស់គឺយើងប្រៀបដូចជាមនុស្សល្ងង់ដូចពួកខាងគណៈផារ៉ាស៊ី ព្រោះគណៈផារ៉ាស៊ីទោះបីគេឃើញព្រះយេស៊ូធ្វើអំពោះល្អ ឬកាអស្ចារ្យយ៉ាងណាក៏គេមិនព្រមជឿដាច់ខាត។