បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះយើងស្តាប់ព្រះបន្ទូលពីម៉ាកុស (១,២១-២៨) ទាក់ទងនឹងការបណ្តេញខ្មោចរបស់ព្រះយេស៊ូ។ តើបងប្អូនជឿថាមានខ្មោចទេ? ប្រហែលជាគំនិតមួយដែលនាំឲ្យ យើងរិះគិត! ព្រោះកាលណាក្នុងព្រះគម្ពីរនិយាយអំពីខ្មោចមានន័យថា មានខ្មោចមែន។ ប៉ុន្តែ! បងប្អូន ត្រូវដឹងថា ពេលណាមានខ្មោច ពេលនោះក៏មានព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់តែងតែឈ្នះខ្មោច ឬឈ្នះសេចក្តីអាក្រក់ទាំងពួង។