នៅក្នុងព្រះគម្ពីរសន្តយ៉ូហាន(៨,១-១១)យើងឃើញខាងគណៈផារ៉ាស៊ី និងធម្មាចារ្យបាននាំស្រ្តីដែលគេទាន់កំពុងសាហាយស្មន់នោះ យកមកដាក់ទោសនៅចំពោះមុខព្រះយេស៊ូ។ កាលពួកគេធើ្វដូច្នោះព្រោះចង់រកលេសម្យ៉ាងដើម្បីចាប់កំហុសព្រះយេស៊ូ គេប្រាប់ព្រះអង្គថាបើតាមច្បាប់វិន័យរបស់យើងពេលស្រ្តីម្នាក់កំពុងតែរួមសាហាយស្មន់ ហើយគេតាមទាន់គឺយើងត្រូវយកដុំថ្មដើម្បីគប់សម្លាប់គាត់!