មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលជំងឺដល់កុមារប្រមាណជាង១០ម៉ឺននាក់ ក្នុងខែមករា ឆ្នាំ២០២៥នេះ ក្នុងនោះមានការព្យាបាលក្នុងផ្នែកជំងឺក្រៅ និងកុមារមានជំងឺធ្ងន់ៗ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងទទួលការវះកាត់ជាដើម។ នេះបើតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា។