ព្រះសហគមន៍កាតូលិកនៅមីយ៉ាន់ម៉ា ជាពិសេសគឺនៅភូមិភាគមេនដាឡេបានកំពុងតែកាន់ទុក្ខដោយបាត់បង់លោកបូជាចារ្យ ដូណាល់ ម៉ាទីន យី ណាង វិន (Donald Martin Ye Naing Win) អាយុ៤៤ឆ្នាំ ដែលត្រូវបានគេសម្លាប់យ៉ាងឃោរឃៅកាលពីថ្ងៃសុក្រ ទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ពេលកំពុងបំពេញបេសកកម្មនៅព្រះសហគមន៍របស់លោក។