គណៈកម្មាធិការជ្វីហ្វអាមេរិក បានប្រកាសថា ខ្លួននឹងបរិច្ចាគ ថវិកាសរុប ២៥.០០០ ដុល្លារ ដើម្បីធ្វើការជួសជុល ព្រះវិហារគ្រួសារបរិសុទ្ធនៅទីក្រុង ហ្គាហ្សា ឡើងវិញ បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលអ៊ីស្រាអែល កាលពីថ្ងៃទី ១៧ ខែកក្កដា ដែលបានបណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់ និង ១៥ នាក់រងរបួស រួមទាំងបូជាចារ្យព្រះសហគមន៍កាតូលិក ផងដែរ។