យុវជនកាតូលិក៧ភូមិភាគនៅបង់ក្លាដេសចូលរួមវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំថ្នាក់ជាតិ

ចលនានិស្សិតកាតូលិកបង់ក្លាដែស បានបើកកម្មវិធី បណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងការកសាងសមត្ថភាពគ្រីស្តបរិស័ទរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៦ ដោយបានប្រមូលផ្តុំយុវជនមកពីភូមិភាគទាំង៧នៅក្នុងប្រទេសនេះ ។​

កម្មវិធីបណ្តុបណ្តាលនេះជាគំនិតផ្តួចផ្តើមប្រចាំឆ្នាំ ហើយត្រូវបានធ្វើឡើងនៅវិទ្យាស្ថានអភិវឌ្ឍន៍ការីតាស សាន់ទីបាក ដាកា ដោយមានអ្នកចូលរួមជាយុវជនចំនួន ៣៥នាក់ ។

នៅក្នុងកម្មវិធីនេះយុវជនដែលចូលរួម គឺបានផ្តោតលើការបង្កើតភាពជាអ្នកដឹកនាំ ការបណ្តុះបណ្តាល ជំនាញ ការណែនាំអាជីព ការអភិវឌ្ឍខ្លួនឯង និងវិធីដើម្បីចូលរួមជាមួយសង្គមប្រកបដោយស្ថាបនា។

ក្រៅពីនោះយុវជន ក៏បានជជែកគ្នាអំពីសមភាពយេនឌ័រ កិច្ចសហការជាក្រុម និងតម្លៃរួមបញ្ចូលដែលមានឬសគល់នៅក្នុងការចូលរួម ។

លោកបូជាចារ្យ ប៊ីកា ជេម រ៉េបេរ៉ូ (Bikash James Rebeiro) លេខាធិការនៃគណៈកម្មការយុវជន និងជាអ្នកសម្របសម្រួលចលនាយុវជនថ្នាក់ជាតិសម្រាប់ព្រះសហគមន៍ កាតូលិកនៅបង់ក្លាដែស បានកត់សម្គាល់ថាកម្មវិធីនេះបានរួមចំណែកដល់ការផ្លាស់ប្តូរវិជ្ជមាននៅក្នុងគ្រួសារ។

លោកបូជាបានសង្កេតឃើញថា ស្ត្រីវ័យក្មេងកំពុងចូលរួមកាន់តែច្រើនឡើងក្នុងការធ្វើការសម្រេចចិត្តរួមគ្នាជាមួយឪពុករបស់ពួកគេ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរវប្បធម៌កាន់តែទូលំទូលាយ ដែលបំផុសគំនិតដោយតម្លៃដែលបានលើកកម្ពស់តាមរយៈការបណ្តុះបណ្តាល៕

Daily Program

Livesteam thumbnail