ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ៨,៥១-៥៩ អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បងប្អូនជាទីស្រឡាញ់ នៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូមានបន្ទូលថា គឺ«ខ្ញុំនេះហើយ» មាន​ន័យ​ថា គឺខ្ញុំនេះហើយ គឺជាព្រះនាមដែលព្រះជាម្ចាស់បានសម្ដែងឱ្យលោកម៉ូសេស្គាល់។ គឺព្រះជាម្ចាស់​សម្ដែងឱ្យ​លោកម៉ូសេស្គាល់ព្រះនាមរបស់ព្រះអង្គ គឺខ្ញុំនេះហើយ គឺយើងមានព្រះជន្មគង់នៅ គឺ​យើង​គង់​នៅ គឺជាព្រះនាមរបស់ព្រះជាម្ចាស់ដែល ព្រះអង្គសម្ដែងព្រះអង្គផង ហាក់ដូចជា លាក់ព្រះអង្គផងដែរ មិន​ឱ្យ​ស្គាល់ទាំងស្រុង។

តាមពិតព្រះជាម្ចាស់គឺអញ្ចឹង យើងមិនអាចស្គាល់ព្រះជាម្ចាស់ឱ្យបាន ១០០% សូម្បីតែពេលស្លាប់ ហើយ​និងពេ​លបានជួប ព្រះភ័ក្រ្តរបស់ព្រះជាម្ចាស់ យើងនៅតែមិនស្គាល់ព្រះអង្គឱ្យបានពេញលក្ខណៈ គឺអស់​កល្បជា​និច្ចគឺយើង​នឹងស្គាល់ព្រះអង្គបន្តិចម្ដងៗ កាន់តែច្បាស់ៗ ហើយនិងពិតជាអស្ចារ្យមែន។ ប៉ុន្តែ​នៅ​សម័យព្រះយេស៊ូ ព្រះយេស៊ូដែលជាព្រះជាម្ចាស់ពិតប្រាកដមែន ព្រះជាម្ចាស់ប្រសូតជា​មនុស្ស​ដូច​យើង​បេះបិទ សម័យព្រះអង្គដូចជា ព្រះយេស៊ូមិនសម្ដែងឱ្យអ្នកដទៃស្គាល់ភាពជាព្រះជាម្ចាស់របស់ព្រះអង្គ ព្រះយេស៊ូយាងមកលើផែនដីដូចជាមនុស្សបេះបិទពិតប្រាកដមែន។ ដូច្នេះ យើងមិនអាចស្ដី​បន្ទោសពួក​ខាង​​ផារីស៊ីដែលពិបាកជឿ  ពិបាកជឿថាព្រះយេស៊ូជាព្រះជាម្ចាស់ ពេលព្រះយេស៊ូប្រើព្រះនាម​របស់​ព្រះ​ជា​ម្ចាស់ សំដៅទៅលើព្រះអង្គផ្ទាល់ ច្បាស់ហើយពួកខាងផារីស៊ីមិនជឿ ហើយខ្ញុំសង្ស័យ​ថា​ក្រុមសាវ័ក​មិន​សូវជឿដែរ។

យើងត្រូវតែរង់ចាំពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ទើបយើងអាចជឿបានពិតប្រាកដមែន។ គឺ​នៅ​ពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ពេលនោះក្រុមសាវ័កចាប់ផ្ដើមជឿ។ តាមពិតមើលទៅ ពេល​យើង ហាក់ដូចជា ពិបាកជឿមែន ប៉ុន្តែតាមពិតមើល យើងនៅលើផែនដីនេះយើងមានជីវិត យើង​រស់​នៅ​លើ​ផែនដីនេះ អាហ្នឹងជាការអស្ចារ្យមែនទែន ហេតុអ្វីយើងនៅលើផែនដី មកពីអី ហេតុអ្វី​យើង​មិន​ជឿថា​មាន​ព្រះជាម្ចាស់ យើងមកពីណា ហើយហេតុអ្វីយើងមិនជឿថាព្រះជាម្ចាស់អត់មានឫទ្ធានុ​ភាពប្រោស​មនុស្ស​ឱ្យរស់ឡើងវិញ ហេតុអ្វីយើងមិនជឿថាព្រះជាម្ចាស់យាងមកប្រសូតជាមនុស្សដូចយើង ដើម្បី​រស់​​នៅជាមួយយើង ដើម្បីយាងមកនិយាយសន្ទនាជាមួយមនុស្ស ហេតុអ្វី ហេតុអ្វីយើងមិនជឿ។ ខ្ញុំមា​ន​ជីវិត​រស់​នៅ ពិតជាអស្ចារ្យ នេះជាការអស្ចារ្យមែន។ ដូច្នេះ ហេតុអ្វីខ្ញុំមិនជឿថាមានព្រះជាម្ចាស់ ហេតុអ្វី​ខ្ញុំ​មិន​ជឿ​ថាព្រះអង្គប្រោសមនុស្សឱ្យរស់ឡើងវិញនឹងផ្ដល់ឱ្យខ្ញុំឱ្យមានជីវិតអស់កល្បជានិច្ច។ ដូច្នេះ សូម​បើក​ចិត្ត​ឱ្យទូលាយ ហើយនឹងមើលឃើញស្នាព្រះហស្តរបស់ព្រះអង្គ មើល​ឃើញ​ខ្លួ​នឯង អ្នកដទៃ ពិភពលោក​ទាំ​ង​មូល ហើយពេលនោះមែន ពិតជាអស្ចារ្យមែនទែន ហើយសូមឱ្យយើងទុកឱ្យព្រះជាម្ចាស់ណែនាំយើង ឱ្យជឿពិតប្រាកដថាព្រះអង្គអាចប្រោសមនុស្សឱ្យរស់ឡើងវិញ ព្រះអង្គអាចយាងមកលើផែនដីនេះ សម្ដែង​​ព្រះអង្គឱ្យយើងស្គាល់ក្នុងឋានៈជាមនុស្ស៕

 

Daily Program

Livesteam thumbnail