ពត៌មាន តន្ត្រីល្អសម្រាប់ខួរក្បាលក៏ដូចជាព្រលឹង លោកអ្នកប្រហែលជាធ្លាប់ស្តាប់ភ្លេង ឬចម្រៀងនានា ដើម្បីបន្ធូរនូវអារម្មណ៍តានតឹង។ លោកអ្នកប្រហែលជាមិនដឹងទេថា កាលពី១៥០០ ឆ្នាំមុន លោកអូហ្គូស្ទីន ដែលជាបព្វជិតដំបូងដែលនិយាយនិងឲ្យតម្លៃលើតន្រ្តីដែលអាចជួយដល់មនុស្សបាន។ ហើយសព្វថ្ងៃនេះ អ្នកស្រាវជ្រាវវិទ្យាសាស្ត្របង្ហាញថា អ្នកច្រៀង សម្តែង ឬស្តាប់តន្ត្រីក៏បង្កើន និងពង្រឹងខួរក្បាលពួកគេផងដែរ។
ពត៌មាន សម្តេចប៉ាបឡេអូយាងទទួលអាហារថ្ងៃត្រង់ជាមួយនឹងអ្នកក្រីក្រ១.៣០០នាក់ ក្នុងឱកាសនៃទិវាជនក្រីក្រពិភពលោកលើកទី៩ សម្តេចប៉ាបឡេអូទី១៤បានយាងសោយអាហារថ្ងៃត្រង់ជាមួយនឹងទុរគតជន ប្រមាណជា ១.៣០០ នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយបានរលឹកដល់មនុស្សជាច្រើនដែលរងទុក្ខដោយសារអំពើហិង្សា សង្គ្រាម និងភាពអត់ឃ្លាន។
ពត៌មាន សម្តេចប៉ាបឡេអូរំលឹកអំពីសេចក្តីថ្លៃថ្នូររបស់មនុស្ស ខណៈដែលប្រព័ន្ធសុខាភិបាលកំពុងរួមបញ្ចូល A.I នៅពេលយាងទទួលសមាជិកនៃសមាគមប្រព័ន្ធសុខាភិបាលឯកជនអាមេរិកឡាទីន (ALAMI) នៅវ៉ាទីកង់កាលពីថ្ងៃទី១៧ខែវិច្ឆិកា សម្តេចប៉ាបឡេអូទី១៤ បានលើកទឹកចិត្តសមាជិកនៅក្នុងជំនួបឲ្យ រក្សាចក្ខុវិស័យសីលធម៌ច្បាស់លាស់ ខណៈដែលបញ្ញាសិប្បនិម្មិតកំពុងតែត្រូវបានគេបញ្ចូលទៅក្នុងប្រព័ន្ធ ថែទាំសុខភាពមនុស្សជាតិ។
វិចារណកថា មណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាពគួរតែពង្រឹងស្តង់ដា ឲ្យខ្លាំង! មួយរយៈនេះ មន្រ្តីធំៗក្រសួងសុខាភិបាលពេលខ្លះរហូតដល់រដ្ឋមន្រ្តីបានកំពុងតែចុះពិនិត្យស្តង់ដានានានៅតាមមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពនានានៅតាមមូលដ្ឋានជាបន្តបន្ទាប់ ដូចនេះ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពនានាដែលមានគឺចាំបាច់ត្រូវតែពង្រឹងនិងរៀបចំស្តង់ដា។
បរិស្ថាន អង្គការសុខភាពពិភពលោក ព្រមានថា វិបត្តិអាកាសធាតុ ក្លាយជាវិបត្តិសុខភាព យោងតាមរបាយការណ៍ថ្មីសំខាន់ដែលបង្ហាញកាលពីចុងសប្តាហ៍នៅសន្និសីទអន្តរជាតិស្តី អំពីអាកាសធាតុលើកទី ៣០ នៅទីក្រុងបេឡេម ប្រទេសប្រេស៊ីល បានឲ្យដឹងថា ការ ប្រែប្រួលអាកាសធាតុលែងគ្រាន់តែជាការគំរាមកំហែងសម្រាប់ភពផែនដីទៀតហើយ។ វាត្រូវ ការភាពបន្ទាន់ក្នុងការដោះស្រាយបញ្ហាសុខភាពនៅលើពិភពលោក។ ជារៀងរាល់ឆ្នាំ មនុស្សជាងកន្លះលាននាក់ត្រូវស្លាប់ដោយសារកម្តៅក្តៅខ្លាំងហួសហេតុ នៅខណៈដែលមន្ទីរពេទ្យនានាជួបប្រទះនូវហានិភ័យដែលចេះតែកើនឡើង។
ពត៌មាន វិទ្យាស្ថានគរុកោសល្យ និងសាលារៀនជំនាន់ថ្មី ចាប់ផ្តើមធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិត AI ក្នុងការបង្រៀន វិទ្យាស្ថានគរុកោសល្យ និងសាលារៀនជំនាន់ថ្មី ចាប់ផ្តើមធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិត AI ក្នុងការបង្រៀន
វិចារណកថា គេកាន់តែមើលស្រាលយើង ! យើងត្រូវតែប្រឹងនិងអត់ធ្មត់ នៅពេលគេមើលស្រាលយើង ខឹងគេចុះ ប៉ុន្តែកុំប្រទូសសារ៉ាយហើយយកកំហឹងទល់កំហល់ គឺប្រើសតិហើយកែប្រែការឈឺចាប់ឲ្យទៅជាកម្លាំងដើម្បីខិតខំធ្វើឲ្យសម្រេចបានលើសពីគេ ប៉ុន្តែប្រសិនបើយើងខឹងគេ តែមិនខំ ហើយផ្ទុយទៅវិញនៅតែបន្តត្រសុលក្បាលឲ្យគេមើលងាយទៀតនោះ វាគឺជារឿងមួយមិនគួរទាល់តែសោះ។
ពត៌មាន សម្តេចប៉ាប ឡេអូ ទី១៤ ប្រទានវត្ថុបុរាណចំនួន ៦២ ដុំ ដល់ព្រះសហគមន៍កាណាដា វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានសម្រេចចិត្តរាជទាននូវវត្ថុបុរាណសរុបប្រមាណជា ៦២ ដុំ ដែលរក្សាទុកនៅ សារមន្ទីរវ៉ាទីកង់ ដែលមានដើមកំណើតមកពីសហគមន៍ជនជាតិដើមភាគតិចនៅក្នុងប្រទេសកាណាដា ទៅលោកអភិបាលនៃព្រះសហគមន៍កាតូលិកកាណាដាវិញ។
ពត៌មាន សម្តេចប៉ាបសម្ពោធមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺសន្តម៉ាទីនណូ នៅទីលានសន្តសិលា សម្តេចប៉ាបឡេអូទី១៤ បានយាងទៅទស្សនា និងបើកសម្ពោធមជ្ឈមណ្ឌលព្យាបាលជំងឺថ្មីនៅទីលានសន្តសិលា ដើម្បីពង្រីកសេវាថែទាំសុខភាពសម្រាប់ជនក្រីក្រ និងដើម្បីធ្វើរោគវិនិច្ឆ័យជំងឺទូទៅមួយចំនួនសម្រាប់អ្នករស់នៅតាមដងផ្លូវ។
ពត៌មាន មនុស្ស ២,៤ ពាន់លាននាក់ បង់ការប្រាក់លើបំណុលច្រើន លោកស្រី លូសា ហ្វុងដេឡូ (Luisa Fondello) មន្ត្រីផ្នែកសហប្រតិបត្តិការអន្តរជាតិជាន់ខ្ពស់នៅ Caritas Europa បាននិយាយថា ឥឡូវនេះ មានមនុស្សប្រមាណជា ២,៤ ពាន់លាននាក់រស់នៅក្នុងប្រទេសដែលចំណាយប្រាក់ច្រើនលើការបង់ការប្រាក់លើបំណុលសាធារណៈជាងការថែទាំសុខភាព ឬការអប់រំ។