នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រីម៉េតតេ ហ្វ្រ៉េដឺរីកសេន បានទៅកាន់កោះហ្គ្រ៊ូអេនឡេន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងសាមគ្គីភាពប្រទេសនៅតំបន់ស្កង់ឌីណាវជាមួយនឹងដែនដីអាកទិកមួយនេះ។ ជាច្រើនសប្តាហ៍មកហើយ សហរដ្ឋអាម៉េរិកបញ្ជាក់ចង់ភ្ជាប់ជាឧបសម្ព័ន្ធនូវកោះដែលសម្បូរដោយធនធានធម្មជាតិមួយនេះមកអាម៉េរិក។