វិចារណកថា ស្លាកសញ្ញាចរាចរណ៍គួរដំឡើងនៅទីតាំងណាដែលងាយស្រួលមើលឃើញសម្រាប់អ្នកបើកបរ! ស្លាកសញ្ញាចរាចរណ៍នានា មន្ត្រីជំនាញគួរស្វែងរកទីតាំងណាដែលអ្នកធ្វើដំណើរងាយស្រួលមើលឃើញច្បាស់ មិនចាំងភ្នែក និងមិនបាំងកំបាំង ដើម្បីងាយស្រួលគោរពតាម ខណៈដែលស្លាកសញ្ញាខ្លះដែលដំឡើងនៅតាមដងផ្លូវមួយចំនួន ស្ថិតនៅទីតាំងពិបាកមើលឃើញ។
វិចារណកថា ភ្ញៀវទេសចរបរទេសមកលេងយើងមិនទាន់កម្រើកឡើងនៅឡើយទេ អត់ធ្មត់បន្តទៀត! ស្ថិតិនៃភ្ញៀវទេសចរបរទេសដែលបានមកលេងកម្សាន្ត ពោលគឺធ្វើដំណើរទេសចរណ៍កម្សាន្តនៅកម្ពុជា មកដល់៧ខែដើមឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ត្រូវបានក្រសួងទេសចរណ៍បានប្រកាសដោយត្រង់ៗថា នៅបន្តធ្លាក់ចុះ បើធៀបនឹងភ្ញៀវទេសចរបរទេសដែលមកលេងនៅកម្ពុជាកាលពី៧ខែ ឆ្នាំ២០២៥។
វិចារណកថា តើពលរដ្ឋកម្ពុជាពិតជាមិនចង់បានកូនច្រើនមែនឬ? មកដល់ពេលនេះ មានការលើកទឹកចិត្តពីថ្នាក់ដឹកនាំឱ្យពលរដ្ឋកម្ពុជានាំគ្នាបង្កើតកូនឱ្យបានច្រើន ដើម្បីដោះស្រាយបញ្ហាប្រជាសាស្ត្រ និងដើម្បីបង្កើនធនធានមនុស្សសម្រាប់ប្រទេស ។
វិចារណកថា ប្អូនៗយុវវ័យ! តិចថា ក្រោយប្រឡងចប់ បានរង្វាន់ហើយភ្លើតភ្លើន! ប្អូនៗយុវវ័យជាង ១២ ម៉ឺននាក់ ដែលបានប្រឡងបញ្ចប់ជាមួយនឹងលទ្ធផលជោគជ័យ ក្រោយការប្រកាសលទ្ធផលកាលពីថ្ងៃទី ២
វិចារណកថា យុវជនចាប់អារម្មណ៍ចង់រៀនអ្វី ដាក់ពាក្យប្រឡងចូលរៀននោះចុះ ប៉ុន្តែគួរបំប៉នជំនាញ AI បន្ថែម! មុខវិជ្ជា និងជំនាញដែលសាកលវិទ្យាល័យ ក៏ដូចជាស្ថាប័នអប់រំជំនាញនានាបាន និងកំពុងប្រកាសគឺមានរាប់រយមុខ។
វិចារណកថា ត្រៀមខ្លួនហើយឬនៅប្អូនៗ និងអាណាព្យាបាល! លទ្ធផលប្រឡងនឹងចេញនៅថ្ងៃទី ២ ខែកញ្ញា ខាងមុខ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងកាលពីថ្ងៃទី ១០ និង ១១ ខែសីហា ឆ្នាំ២០២៦ នឹងចេញនៅថ្ងៃទី ០២ ខែកញ្ញា ខាងមុខនេះ។
វិចារណកថា សូមកុំធ្វេសប្រហែសនឹងជំងឺឆ្កែឆ្កួត! ពេលមេរោគវាបង្កជាជំងឺហើយ គឺដឹងតែគ្រោះថ្នាក់ខ្លាំងហើយ ជំងឺឆ្កែឆ្កួត គឺជាជំងឺឆ្លងដ៏គ្រោះថ្នាក់មួយ ដែលអាចបណ្តាលឱ្យបាត់បង់ជីវិត ប្រសិនបើអ្នកដែលត្រូវសត្វខាំ ឬក្រញៅ ហើយមិនបានចាត់វិធានការការពារឱ្យបានទាន់ពេលវេលា។
វិចារណកថា កុំលេងសើចនឹង AI ! អ្នកសិល្បកៈនៅកម្ពុជាក៏កំពុងតែរងគ្រោះផងដែរ មកដល់ពេលនេះ AI ពិតជាបានកំពុងលុកលុយក្នុងសង្គម ជីវភាពរស់នៅប្រចាំថ្ងៃ និងវិស័យសិល្បៈវប្បធម៌នៅកម្ពុជា ដែលយើងគួរតែយកចិត្តទុកដាក់។
វិចារណកថា ឱ្យតែមានពិរុទ្ធ សមត្ថកិច្ចចាប់បាន ហើយមានវិធានការច្បាប់មានប្រសិទ្ធភាព ទំនុកចិត្តរាស្ត្រនឹងមាន ថ្មីៗនេះ ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើសមត្ថកិច្ចកំពុងតែកើនឡើង ខណៈដែលពិរុទ្ធជនដែលបង្កបញ្ហាត្រូវបានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់បានទាន់ពេលវេលា។
វិចារណកថា ការត្រៀមខ្លួនជាមុន គឺជាគន្លឹះការពារអាយុជីវិតប្រជាជន ការកើនឡើងខ្ពស់នៃកម្ពស់ទឹកទន្លេមេគង្គនៅឆ្នាំនេះ និងការលិចលង់នៅតំបន់មួយចំនួននៃខេត្តតាមដងទន្លេ គឺជាការរំលឹកដ៏សំខាន់មួយថា គ្រោះធម្មជាតិមិនអាចទប់ស្កាត់បានទាំងស្រុងឡើយ ប៉ុន្តែផលប៉ះពាល់របស់វាអាចត្រូវបានកាត់បន្ថយ ប្រសិនបើមានការត្រៀមលក្ខណៈបានល្អ និងមានប្រព័ន្ធឆ្លើយតបប្រកបដោយប្រសិទ្ធភាព។
វិចារណកថា សូមប្រុងប្រយ័ត្ន! ព្រោះតែចង់ការពារគណនីបណ្តាញសង្គមរបស់យើង បែរជាយើងអាចធ្លាក់ក្នុងអន្ទាក់នៃការឆបោក ក្នុងយុគសម័យដែលប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ គណនី Facebook, TikTok, Telegram និងបណ្តាញសង្គមផ្សេងៗ មិនមែនគ្រាន់តែជាកន្លែងសម្រាប់ទំនាក់ទំនង ឬកម្សាន្តប៉ុណ្ណោះទេ។
វិចារណកថា ទឹកទន្លេមេគង្គកំពុងតែឡើង! សារព្រមានមួយដែលមិនគួរមើលរំលង ទន្លេមេគង្គមិនមែនគ្រាន់តែជាទន្លេមួយដែលហូរកាត់ប្រទេសកម្ពុជានោះទេ វាគឺជាប្រភពនៃជីវិត ជីវភាពរស់នៅ និងសង្គមសេដ្ឋកិច្ចដ៏រស់រវើករបស់ពលរដ្ឋផងដែរ។
វិចារណកថា ការត្រួតពិនិត្យនិងរិតបន្តឹងច្បាប់ចរាចរណ៍ជិតដល់ពេលកំណត់ទៀតហើយ! ថ្ងៃទី១ ខែកញ្ញាខាងមុខ នេះ ការត្រួតពិនិត្យនិងរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលបានផ្អាកចាប់តាំងពីផ្ទុះអរិភាពព្រំដែនជាមួយនឹងថៃ កាលពីខែកក្កដា ឆ្នំា២០២៥មក នឹងអនុវត្តឡើងវិញយ៉ាងហោចណាស់នៅខេត្ត៥ ។
វិចារណកថា បើឃើញឯកសារផ្ញើមកមិនទំនង ទោះជារបស់អ្នកស្គាល់ក៏ដោយ ក៏ត្រូវប្រុងប្រយ័ត្នផងដែរ! សព្វថ្ងៃនេះ មេរោគនៅលើបណ្តាញសង្គមដែលជនខិលខូចបង្កើតឡើង ក្នុងគោលបំណងលួចទិន្នន័យ ឬហេកចូលទៅគ្រប់គ្រងគណនីបណ្តាញសង្គមរបស់យើង ដើម្បីកាន់កាប់ និងធ្វើសកម្មភាពផ្សេងៗ គឺមានច្រើនណាស់ សូមប្រុងប្រយ័ត្ន។
វិចារណកថា តោះដាក់គោលដៅដើរលេងនៅប្រទេសកម្ពុជាយើងឱ្យបានច្រើនកន្លែង! ដើម្បីលើកស្ទួយដល់វិស័យទេសចរណ៍ដែលកំពុងតែធ្លាក់ចុះ យើងទាំងអស់គ្នាគួរតែនាំគ្នាដាក់គោលដៅដើរលេងនៅក្នុងប្រទេសឱ្យបានច្រើនកន្លែង ក្នុងករណីដែលយើងមានធនធាន។
វិចារណកថា តើកម្ពុជាអាចមានជំហានថ្មីក្នុងវិថីនយោបាយនៅក្នុងប្រទេសដែរឬទេ? ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ព្រមទាំងជំនួបរវាងសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងក្រុមគ្រួសារលោក កឹម សុខា បានក្លាយជាព្រឹត្តិការណ៍មួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិភាគ អ្នកនយោបាយ និងសាធារណជន។
វិចារណកថា អ្នកនិយមទិញទំនិញតាមអនឡាញសូមប្រយ័ត្ន! ការឆបោកក្រោមរូបភាពលក់ទំនិញអនឡាញឥឡូវសំបូរ សាធារណៈជនដែលបានកំពុងតែប្រើប្រាស់និងនិយមទិញទំនិញតាមអនឡាញដើម្បីបម្រើជីវភាពរស់នៅប្រចាំថ្ងៃសូមលើកកំពស់ការប្រុងប្រយ័ត្នពីព្រោះនៅពេលនេះបទល្មើសបោកប្រាស់ ឫ ឆបោកក្រោមរូបភាពជាការលក់ទំនិញតាមអនឡាញនេះសំបូរណាស់ ។
វិចារណកថា ប្រឈមមុខនឹងពិរុទ្ធភាពព្រោះសំដី! សូមកុំទម្លាប់ប្រើពាក្យអសុរោះនៅលើបណ្តាញសង្គម ស្ត្រីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទ ដែលប្រើពាក្យសម្ដីជេរប្រមាថលើវីរកងទ័ពជួរមុខ កំពុងតែរងហើយប្រឈមមុខនឹងពិរុទ្ធភាពហើយដោយសារតែសំដីនិងការប្រមាថនៅលើបណ្តាញសង្គម ។
វិចារណកថា អំឡុងពេលរង់ចាំលទ្ធផល ក្មួយៗទើបបញ្ចប់ការប្រឡង សូមធ្វើអ្វីដែលមានប្រយោជន៍! ជាការពិត ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ ក៏ក្រោយពេលបញ្ចប់ការប្រឡងរយៈពេល ២ ថ្ងៃ កាលពីថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ ក្មួយៗដែលជាបេក្ខជន និងបេក្ខនារីប្រឡង ពិតជាធូរចិត្ត ហើយកំពុងតែសម្រាករង់ចាំអ៊ុតលទ្ធផល។
វិចារណកថា អ្នកលេងឆ្នោតដែលគេឡាយហើយកោសតាមបណ្តាញសង្គមប្រយ័ត្នគេបោក ! បងប្អូនប្រជាពលរដ្ឋដែលបានឃើញឫបានសាកល្បង ហើយលេងនូវល្បែងម្យ៉ាងដែលគេហៅថា ឆ្នោតកូសដែលគេផ្សាយផ្ទាល់នៅលើបណ្តាញសង្គមនានា សូមមានការប្រុងប្រយ័ត្ន ក្រែងគេបោកខាតបង់ធំ អស់លុយហើយខ្មាស់គេទៀត ។
វិចារណកថា ស្រឡាញ់កូនប្រុសកូនស្រីជារឿងធម្មតា តែកុំទម្រើស ហើយរៀនឲ្យចេះទទួលខុសត្រូវ! ឪពុកម្តាយណាក៏ស្រឡាញ់កូនប្រុសកូនស្រីទាំងអស់ គ្រាន់តែរូបភាព និងសកម្មភាពនៃការបង្ហាញការស្រឡាញ់នេះខុសៗគ្នា ទៅតាមមធ្យោបាយ ទៅតាមសមត្ថភាព និងធនធាន ប៉ុន្តែទោះបីជាយ៉ាងណា សូមកុំស្រឡាញ់កូនៗតាមរបៀបទម្រើស មិនចេះទទួលខុសត្រូវ មិនដឹងល្អអាក្រក់ ហើយមិនចេញច្បាប់ទម្លាប់ឲ្យសោះ។
ពត៌មាន សម្តេចធិបតី ហ៊ុន ម៉ាណែត រំលេចពីខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ដើម្បីសុខុមាលភាពសាធារណៈ
ពត៌មាន នាយករដ្ឋមន្ត្រីព្រមានអំពីការកើនឡើងនៃការប្រើប្រាស់បារីអេឡិចត្រូនិច និងអំពាវនាវឱ្យមានការគ្របគ្រងយ៉ាងម៉ឺងម៉ាត់