ការិយាល័យបូជាចារ្យនៃ FABC បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបណ្តុះបណ្តាលបូជាចារ្យដែលអាចដឹកនាំព្រះសហគមន៍នៅអាស៊ីឱ្យកាន់តែមានលក្ខណៈស៊ីណូដាល និងបេសកកម្ម ដោយបានរំលេចនូវគំនិតផ្តួចផ្តើមបណ្តុះបណ្តាលជាងពីរទសវត្សរ៍ នៅក្នុងអំឡុងពេលនៃមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC)។