លោកកាឌីណាល់ តាហ្គ្លេ ដឹកនាំការផ្អាកការពិភាក្សានៅ FABC ប៉ុន្តែណែនាំឱ្យមានការអធិដ្ឋាន
នៅថ្ងៃទីបីនៃកិច្ចប្រជុំពេញអង្គលើកទី ១២ នៃសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC) អ្នកចូលរួមបាននាំគ្នាអធិដ្ឋាន និងរំពឹងគិតមួយរយៈមុននឹងបន្តការពិភាក្សា។
នៅក្នុងអំឡុងពេលអធិដ្ឋាន គណៈប្រតិភូទាំងអស់បានផ្អាករបាយការណ៍ និងការពិភាក្សាជាបណ្តោះអាសន្ន ដោយទុកឱ្យកម្មវិធីនេះដឹកនាំដោយលោកកាឌីណាល់ ល្វីស អេនតូនីញ៉ូ តាហ្គ្លេ (Luis Antonio Tagle) អនុរដ្ឋមន្ត្រីក្រសួងប្រកាសដំណឹងល្អ។
នៅក្នុងឱកាសនោះ លោកកាឌីណាល់បានជំរុញឱ្យអ្នកចូលរួមផ្តោតអារម្មណ៍ មិនមែនលើយុទ្ធសាស្ត្រ រចនាសម្ព័ន្ធ ឬផែនការគ្រូអប់រំជំនឿនោះទេ ប៉ុន្តែបានណែនាំឱ្យប្រតិភូរំពឹងគិតអំពីព្រះយេស៊ូ។ លោកកាឌីណាល់ក៏បានឆ្លៀតពេលនោះធ្វើការអំពាវនាវឱ្យប្រតិភូរំពឹងគិតលើការប្រែចិត្តគំនិតរបស់គ្រីស្តបរិស័ទ និងការកសាងស្ពានដើម្បីអាចយល់ពីគ្នាទៅវិញទៅមកបាន។
លោកបានបន្តថា បើគ្រីស្តបរិស័ទចង់ក្លាយខ្លួនជាអ្នកកសាងស្ពានភ្ជាប់ទៅកាន់អ្នកដ៏ទៃបាន លុះត្រាតែគ្រីស្តបរិស័ទពិចារណានិងយល់អំពីព្រះគ្រីស្ទជាមុនសិន។