យុវជន យុវនារីជាច្រើននាក់ មកពីមណ្ឌលសកម្មភាពទាំង ៧ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមមាន៖ មណ្ឌលសកម្មភាពភ្នំពេញថ្មី ភ្នំពេញខាងជើង ភ្នំពេញខាងត្បូង តាខ្មៅ បាសាក់ មេគង្គ និងផ្លូវដ៏វិសុទ្ធ បានជួបជុំគ្នានៅព្រះសហគមន៍សន្តសិលា សន្តប៉ូល ភ្នំពេញថ្មី ដើម្បីចូលរួមកម្មវិធីសិក្ខាសាលាប្រចាំឆ្នាំ ក្រោមប្រធានបទ «ឥរិយាបថ និងការរីកចម្រើនផ្ទាល់ខ្លួន»។