យោងតាមអភិបាលស្តីទីនៃតំបន់គូស្ក៍ ប្រទេសរុស្ស៊ី បានឲ្យដឹងថា ទាហានអ៊ុយក្រែន បានគ្រប់គ្រងទីប្រជុំជនចំនួន២៨ នៅក្នុងតំបន់នេះ។ តាមប្រភពដដែលនេះ មនុស្សជាង ១២០០០០នាក់ ត្រូវបានជម្លៀស។ ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ចោទប្រកាន់ទីក្រុងគៀវ ថាបានជ្រៀតចូលដោយប្រើកម្លាំងប្រដាប់អាវុធនៅក្នុងទំហំមិនធ្លាប់មានពីមុន និងចង់សាបព្រួសការបែកបាក់នៅក្នុងសង្គមរុស្ស៊ី។