សហគមន៍កាតូលិកព្រួយបារម្ភអំពីការលើកលែងទោសឧក្រិដ្ឋជនសម្លាប់ប្តីប្រពន្ធកាតូលិកមួយគូ
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយនៅថ្ងៃទី ១៤ ខែកក្កដា លោកអភិបាល សាំសុង សូកាឌីន ( Samson Shukardin) ប្រធានអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកប៉ាគីស្ថាន និងជាប្រធានគណៈកម្មការជាតិសម្រាប់យុត្តិធម៌ និងសន្តិភាព បាននូវសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចថ្មីៗនេះរបស់តុលាការកំពូលនៃប្រទេសប៉ាគីស្ថាន ដែលបានលើកលែងទោសអ្នកទោសប្រហារជីវិតចុងក្រោយបីនាក់នៅក្នុងសំណុំរឿង សម្លាប់ប្តីប្រពន្ធគ្រីស្តបរិស័ទមួយករណីកាលពី ឆ្នាំ ២០១៤។
សេចក្តីថ្លែងការណ៍នេះ បានពិពណ៌នាអំពីសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបានលើកឡើងពីភស្តុតាងមិនគ្រប់គ្រាន់ ជាផ្នែកមួយនៃគំរូបន្តដែលផ្តល់ភាពគ្មានទោសពៃរ៍ដល់ជនល្មើសនៃឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងប្រឆាំងនឹងជនជាតិភាគតិចខាងសាសនា។
សេចក្តីសម្រេចរបស់តុលាការកំពូលបានលុបចោលការកាត់ទោស និងការកាត់ទោសប្រហារជីវិតដែលនៅសល់របស់ជនសង្ស័យបីររូប ហើយបានច្រានចោលញត្តិរបស់រដ្ឋាភិបាលខេត្ត ពនចាប (Punjab) ដែលជំទាស់នឹងការលើកលែងទោសពីមុនរបស់ជនសង្ស័យចំនួន ១០២ នាក់ផ្សេងទៀតដែលពាក់ព័ន្ធនឹងករណីនេះ។
ករណីដ៏សំខាន់នេះបានចាប់ផ្តើមនៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅពេលដែល ប្តីប្រពន្ធជាគ្រីស្តបរិស័ទមួយគូ ត្រូវបានគេចាប់ដុតទាំងរស់ដោយហ្វូងអ្នកកាន់មូស្លីមដែលត្រូវបានចោទប្រកាន់នៅរោងចក្រឡឥដ្ឋមួយកន្លែងក្នុងនៅក្នុងខេត្តពន្ធចាប បន្ទាប់ពីត្រូវបានចោទប្រកាន់មិនពិតពីបទប្រមាថ។
ព្រះសហគមន៍កាតូលិកបានគូសបញ្ជាក់ថា សេចក្តីសម្រេចនេះឆ្លុះបញ្ចាំងពីនិន្នាការប្រវត្តិសាស្ត្រដ៏ទូលំទូលាយមួយ ដែលបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទហិង្សាប្រឆាំងនឹងសហគមន៍គ្រីស្តសាសនាត្រូវបានដោះលែងនៅទីបំផុត។