អគ្គភូមិភាគហ្សាកាតា បង្ហាញពីស្ពាននៃជំនឿរវាងគ្រីស្តបរិស័ទនិងសហគមន៍មូស្លីមដ៏ធំបំផុតមួយ
ខណៈពេលដែលទីក្រុងហ្សាការតាកំពុងរៀបចំស្វាគមន៍កិច្ចប្រជុំពេញអង្គលើកទី១២នៃសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC) ពីថ្ងៃទី ២០ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៦ អគ្គភូមិភាពហ្សាការតាឈរជាសាក្សីដ៏សំខាន់មួយចំពោះបេសកកម្មនៃការសន្ទនា ការរួបរួម និងការកសាងស្ពានរបស់ព្រះសហគមន៍កាតូលិកនៅអាស៊ី។
មកដល់ពេលនេះហ្សាការតាគឺជាអគ្គភូមិភាគកាតូលិកដ៏លេចធ្លោបំផុតមួយនៅអាស៊ី ដោយទីនោះបានកំពុងតែដើរតួនាទីក្នុងនាមជាមជ្ឈមណ្ឌលសាសនានៃព្រះសហគមន៍កាតូលិកនៅរដ្ឋធានីឥណ្ឌូនេស៊ី ហើយក៏កំពុងតែដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែក្នុងជីវិតរបស់ព្រះសហគមន៍នៅក្នុង ក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ក្នុងការលើកកម្ពស់ការសន្ទនាអន្តរសាសនា ការអភិវឌ្ឍសង្គម និងការកសាងប្រទេសជាតិក្នុងប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាងគេបំផុតក្នុងពិភពលោកផងដែរ។
អស់រយៈពេលជាងពីរសតវត្សមកហើយ អគ្គភូមិភាគនេះបានរីកចម្រើនពីទឹកដី ផ្សព្វផ្សាយសាសនាតូចមួយក្នុងសម័យអាណានិគមទៅជាមជ្ឈមណ្ឌលនៃព្រះសហគមន៍កាតូលិក ក្នុងតំបន់ដ៏រស់រវើកមួយដែលប្តេជ្ញាប្រកាសដំណឹងល្អតាមរយៈការសន្ទនា ការបម្រើ និងសាមគ្គីភាព។
អគ្គភូមិភាគនេះបានចាប់ផ្តើមចាប់កំណើតនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ១៨០៧នៅពេលដែលសម្តេចប៉ាប ភីយូស ទី១២ (Pius VII ) បានបង្កើតដែនរដ្ឋបាលនៃភូមិភាគមួយនៅទីនោះ ដើម្បីពង្រឹងជំនឿដល់គ្រីស្តបរិស័ទនៅក្នុង សហគមន៍កាតូលិកនៅក្នុងតំបន់ដែនដីអាណានិគមហូឡង់។
ក្រោយមកនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ១៨៤១ ទីនោះត្រូវបានទទួលស្គាល់ជាអគ្គភូមិភាគសម្រាប់បម្រើកិច្ចការរបស់ព្រះសហគមន៍កាតូលិកសម្រាប់ឥណ្ឌូនេស៊ី ហើយក្រុមសាសនៈទូតជេស្វីត គឺជាអ្នកដែលសកម្មនិងចូលមកកសាងជំនឿនិងមូលដ្ឋានគ្រឹះនៃសាសនាជាច្រើន ដោយបានបង្កើតសាលារៀន មន្ទីរពេទ្យ និងស្ថាប័នសប្បុរសធម៌ ដែលបន្តបង្កើតបេសកកម្មប្រកាសដំណឹងល្អរហូតដល់ នៅសព្វថ្ងៃនេះ៕