សម្តេចប៉ាបអធិដ្ឋានសម្រាលទុក្ខដដល់អ្នកបាត់បង់កូន

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានមានបន្ទូលផ្តល់ពាក្យលើកទឹកចិត្ត និងការលួងលោមដល់ឪពុកម្តាយមួយក្រុមដែលកំពុងកាន់ទុក្ខចំពោះការបាត់បង់កូនរបស់ពួកគេ ហើយណែនាំថា ការអធិដ្ឋានអាចនាំមកនូវក្តីសុខដល់បេះដូង។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងជំនួបជាមួយនឹងគ្រីស្តបរិស័ទមួយក្រុមនេះកាលពីចុងសប្តាហ៍មុន សម្តេចប៉ាប​ទ្រង់បានបង្ហាញ និងទទួលស្គាល់ពីការឈឺចាប់របស់ឪពុកម្តាយដែលត្រូវបានបាត់បង់ជីវិតកូនៗរបស់ពួកគេ។

សម្តេចប៉ាបបានមានបន្ទូលថា រឿងដំបូងដែលទូលបង្គំជាខ្ញុំចង់ធ្វើគឺស្វាគមន៍នូវរឿងរ៉ាវរបស់អ្នកដែលបានកំពុងតែរងនូវការឈឺចាប់ដោយបើកចំហរ និងផ្តល់ការយកចិត្តទុកដាក់ដល់អ្នកដែលបាត់បង់អ្នកជាទីស្រលាញ់របស់ពួកគេដោយមានបន្ទូលថា​ ការបាត់បង់នេះគឺប្រៀបបាននឹងការចាក់​ទម្លុះព្រះកាយ ​ព្រះ​​យេស៊ូ​នៅ​លើ​ឈើ​ឆ្កាងដែរ។

សម្តេចប៉ាបបានមានបន្ទូលថា ការបាត់បង់កូនគឺជាបទពិសោធនៃការឈឺចាប់រកអ្វីនឹងថ្លែងបាន ប៉ុន្តែទូលបង្គំជាខ្ញុំសូម លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាកាត់ចិត្តដោយ បញ្ចប់នូវការឈឺចាប់ ហើយងាកមករាកការអធិដ្ឋាន និងរិះគិតពីព្រះជាម្ចាស់ និងចូលរួមប្រកាសដំណឹងល្អ ដើម្បីបង្ហាញនូវការស្រលាញ់និងពេញចិត្ត។​

សម្តេចប៉ាបបានមានបន្ទូលថា ការឈឺចាប់ នៅពេលដែលវាកប់ជ្រៅពេក ពិតជាពិបាកនឹងថ្លែង ប៉ុន្តែសូមនៅជាមួយនឹងព្រះជាម្ចាស់ ហើយអធិដ្ឋាន ព្រមទាំងរិះគិតអំពីទ្រង់នោះ អ្នកនឹងដឹងហើយជ្រាបអំពីវិធីកាត់រំសាយចិត្ត។

សម្តេចប៉ាបបានមានបន្ទូលថា គ្មានអ្វីអាក្រក់ជាងការបំបិទមាត់ទាំងការឈឺចាប់ ការដាក់ឧបករណ៍បំបិទសំឡេងទាំងការរងទុក្ខ ប៉ុន្តែនៅ​ចំពោះ​មុខ​នៃ​ការ​សោកសៅ ចម្លើយ​របស់​ព្រះជាម្ចាស់​គឺ​មិន​មែន​ជា​ការ​និ​យាយ​តាម​ទ្រឹស្ដី​ទេ ប៉ុន្តែ​ជា​វត្តមាន​ដែល​មាន​ចិត្ត​មេត្តា និងសេចក្តីស្រលាញ់៕