ថ្នាក់​ដឹកនាំព្រះសហគមន៍កាតូលិកនៅថៃចុះទស្សនកិច្ចនៅ​ពន្ធនាគារ

កាលពីចុងខែធ្នូ ឆ្នាំ២០២៤  ថ្នាក់ដឹកនាំនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសថៃបានអញ្ជើញចុះបំពេញទស្សនកិច្ចនិងសាកសួរសុខទុក្ខអ្នកទោសនៅពន្ធនាគារពីរ គឺនៅសារ៉ាបុរី និង មិនបុរី។

ដំណើរទស្សនៈនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមដោយលោក ប៉ូល តាវ៉ាត់ ស៊ីងសា (Paul Tawat Singsa) អភិបាលនៃ​ភូមិភាគ​ណាខុន សាវ៉ាត់ និងលោក​ភីធឺ ប្រាយ៍អិន វែលស៍ ជាអគ្គរាជទូតសន្តអាសនៈប្រចាំនៅប្រទេសថៃ រួម​និង​ណាងព្រះសហគមន៍កាតូលិកនៅថៃ។​

នៅក្នុងឱកាសនោះ ក៏មានការរៀបចំកម្មវិធីថ្វាយអភិបូជា និង កម្មវិធីអធិដ្ឋាន ដើម្បីសម្រួលការរិះគិតខាងវិញ្ញាណជាពិសេសគឺអប់រំចិត្តគំនិតបណ្តុះ សេចក្តីស្រឡាញ់ និងការអត់ទោស ក្នុង​រដូវ​បុណ្យព្រះយេស៊ូ​ប្រសូត។

ក្រៅពីនោះគណៈប្រតិភូនេះក៏បានទទួលទានអាហាររួមគ្នាជាមួយនឹងទណ្ឌិត និង ចែកសំភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនផងដែរដល់​ពួកគាត់​ផងដែរ៕​

Daily Program

Livesteam thumbnail