ផ្លេតហ្វមដំបូងនៅកម្ពុជា ធ្វើទំនើបកម្មម៉ីនុយទៅជាឌីជីថលដើម្បីជំនួសម៉ីនុយក្រដាស
eCO ជាផ្លេតហ្វមដំបូងនៅកម្ពុជា ដែលបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ដើម្បីធ្វើទំនើបកម្មម៉ីនុយទៅជាឌីជីថលដើម្បីជំនួសម៉ីនុយក្រដាស។ តាមរយៈ eCO នេះ ម៉ីនុយឌីជីថល (digital menu) ឫ ម៉ីនុយវ៉ៃឆ្លាត (smart menu) នឹងអាចរួមចំណែកលើកមុខមាត់ប្រទេសជាតិ តាមរយៈគ្រប់តំបន់ ទាំងទីក្រុង និងជនបទ ក៏អាចប្រើប្រាស់បច្ចេកវិទ្យា។
eCO ជាផ្លេតហ្វមដំបូងនៅកម្ពុជា ដែលបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ដើម្បីធ្វើទំនើបកម្មម៉ីនុយទៅជាឌីជីថលដើម្បីជំនួសម៉ីនុយក្រដាស។ តាមរយៈ eCO នេះ ម៉ីនុយឌីជីថល (digital menu) ឫ ម៉ីនុយវ៉ៃឆ្លាត (smart menu) នឹងអាចរួមចំណែកលើកមុខមាត់ប្រទេសជាតិ តាមរយៈគ្រប់តំបន់ ទាំងទីក្រុង និងជនបទ ក៏អាចប្រើប្រាស់បច្ចេកវិទ្យា។
លោក ង៉ែត សុផាត ស្ថាបនិក eCO ថា eCOជាផ្លេតហ្វមសង្គមទីមួយនៅកម្ពុជាដែលផ្តោតសំខាន់លើការធ្វើទំនើបកម្មម៉ីនុយឲ្យទៅជាឌីជីថល ដើម្បីជំនួសម៉ីនុយក្រដាស។ eCO ចាប់ផ្តើបង្កើតជាផ្លូវការថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ប៉ុន្ដែក្នុងរយៈពេលឆ្នាំនោះ គឺផ្តោតលើការបង្កើតផលិតផលផ្នែកបចេ្ចកវិទ្យាផ្ទៃក្នុងប៉ុណ្ណោះ។ នៅក្នុងខែកក្តដា ឆ្នាំ២០២២ eCO បានដាក់ដំណើងការសាកល្បងជាមួយហាងកាហ្វេ De Burlap Café នៅក្នុងសហគមន៍ចំការដូង។
លោក ង៉ែត សុផាត បានបន្ដថា ក្រុមហ៊ុនធំៗចំណាយលុយជាងខ្ទង់លានដុល្លាដើម្បីជួយជំរុញអាជីវកម្មគេ ចុះធ្វើម៉េចឲ្យអាជីវកម្មក្នុងសហគមន៍ដូចហាងកាហ្វេ អ្នកលក់លតឆា មីឆា តាមរទេះ អាចមានបច្ចេកវិទ្យាប្រើ ដើម្បីជួយមុខរបររបស់គាត់បាន។ តាមរយៈចំណេះដឹងផ្នែកបច្ចេកវិទ្យាដែលលោកមាន និងបទពិសោធន៍ដែលឆ្លងកាត់ក្នុងវិស័យនេះ ក៏សម្រេចចិត្តប្រើវាជាប្រយោជន៍សម្រាប់សហគមន៍។
លោក ង៉ែត សុផាត បានបន្ដទៀតថា ការបង្កើត eCO នេះឡើងក៏មានការចូលរួមពីស្ថាបនិកមួយរូបផ្សេងទៀត ដែលជាមិត្តភក្ដិរបស់លោកផងដែរ។ ហើយផលលំបាក ដែលកើតពីការខ្វែងគំនិតគ្នាក៏មាន។ បន្ថែមពីនេះទៀតក៏មានបញ្ហាទៅលើផ្នែកហិរញ្ញវត្ថុ ខណៈពេលទំហំនៃការងារដែលមានបំណងធ្វើមានទំហំធំ ប៉ុន្ដែថវិកាមានកម្រិត ក៏សម្រេចចិត្ដធ្វើដោយផ្ដោតលើផលិតផលមួយជាមុនសិន។ នៅពេលធ្វើដោយផ្ដោតលើផលិតផលតែមួយ ធ្វើឱ្យសមិទ្ធិផលនៃការងារក៏តូច ដែលធ្វើឱ្យម្ចាស់អាជីវកម្ម មិនទុកចិត្ត បើទោះជាមានការផ្ដល់ជូនដោយឥតគិតថ្លៃក៏ដោយ។ ប៉ុន្ដែប៉ុន្ដែលោក បានបន្តជួបម្ចាស់ហាងរៀងរាល់ថ្ងៃរហូតដល់មានអ្នកសាកល្បងប្រើផ្លេតហ្វមនេះ។
លោក ង៉ែត សុផាត បានបន្ថែមថា ម្ចាស់អាជីវកម្មដែលប្រើប្រាស់ផ្លេតហ្វម eCO នេះ មិនចាំបាច់ចំណាយច្រើនលើការបោះពុម្ភម៉ីនុយ ថែមទាំងពេលចង់ដូរតម្លៃ ដូរឈ្មោះ និងថែម ឬដកមុខម៉ីនុយ មិនចាំបាច់ត្រូវបោះពុម្ភម៉ីនុយថ្មី។ លើសពីនេះទៀត ក្រោយដាក់ដំណើរការសាកល្បង ម្ចាស់អាជីវកម្មបានឱ្យដឹងថា ការលក់កើនឡើង៥ ទៅ៧ភាគរយ និងមុខម្ហូប ឬភេសជ្ជៈដែលភ្ញៀវមិនធ្លាប់កាម៉្មង់ ចាប់ផ្តើមមានអ្នកកាម៉្មង់។ ផ្លេតហ្វម eCO ក៏អាចឱ្យដឹងបានថា មុខម៉ីនុយមួយណាដែលភ្ញៀវចាប់អារម្មណ៍តិច ឫច្រើន។
លោក ង៉ែត សុផាត បានបន្ថែមទៀតថា អតិថិជនដែលប្រើប្រាស់ការស្កេន QR Code នេះ មិនត្រូវការ ការដោនឡូតកម្មវិធីនោះឡើយ។ ហើយពួកគាត់ អាចចំណាយពេលដោយសេរីភាពក្នុងការមើលនិងជ្រើសរើសមុខម្ហូប ឬភេសជ្ជៈ ដែលខ្លួនពេញចិត្តដោយមិនមានអ្នករំខាន ឫក៏ត្រូវរអៀសចិត្តឡើយ។ បន្ថែមពីនេះទៀត អតិថិជនអាចរកបាននូវការប្រម៉ូសិនក្នុងហាងយ៉ាងងាយ និងអាចភ្ជាប់អ៉ីនធឺណឹត (wifi) ដោយមិនចាំបាច់រំខានបុគ្គលិកហាង។
លោក ង៉ែត សុផាត បានឱ្យដឹងទៀតថា eCO មិនត្រឹមតែជាផ្លេតហ្វម ដែលផ្ដល់អត្ថប្រយោជន៍ និងភាពងាយស្រួលដល់ម្ចាស់អាជីវកម្ម និងអតិថិជនប៉ុណ្ណោះទេ ប៉ុន្ដែផ្លេតហ្វម eCO ថែមទាំងមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាថែមទៀតផង។ eCO អាចរួមចំណែកលើកមុខមាត់ប្រទេសកម្ពុជា តាមរយៈប្រើប្រាស់បច្ចេកវិទ្យាគ្រប់តំបន់ ទាំងនៅទីក្រុង និងជនបទ។
នៅក្នុងផ្លេតហ្វម eCO មានការប្រើប្រាស់ភាសារហូតដល់បីភាសា រួមមានភាសាខ្មែរ អង់គ្លេស និងភាសាចិន។ ហើយអតិថិជនដែលមកស្កែនeCOក្នុងហាង មិនមានគិតថ្លៃសេវាឡើយ។ចំណែកឯម្ចាស់ហាងដែលប្រើ eCO ត្រឹមមុខងារម៉ីនុយ ក៏មិនមានការគិតថ្លៃសេវាដែរ។ ប៉ុន្ដែប្រសិនបើមានការប្រើប្រាស់លើលពីម៉ីនុយនេះ នឹងតម្រូវឲ្យបង់ប្រាក់១០០រៀលខ្មែរ ក្នុងមួយប្រតិបត្តិការ៕