សម្តេចប៉ាប៖ ការអប់រំជំនឿត្រូវតែយកចិត្តទុកដាក់ចំពោះមនុស្សគ្រប់រូប
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានលើកទឹកចិត្តអោយព្រះសហគមន៍កាតូលិកបន្តយកចិត្តទុកដាក់នៅលើកិច្ចការអប់រំជំនឿ និងត្រូវតែធានាប្រាកដថា ការអប់រំនេះពិតជាអាចទទួលបាននិង ផ្សព្វផ្សាយដល់អស់ប្រជាពលរដ្ឋគ្រប់រូបដែលជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានសង្កត់ធ្ងន់បែបនេះនៅពេលដែលទ្រង់បានយាងជួបជាមួយនឹងសមាជិកក្រុមការងារមកពីស្ថាប័នដែលពាក់ព័ន្ធខាងពិធីនិងវិន័យក៏ដូជជាអគ្គសញ្ញា។
សម្តេចប៉ាបបានសង្កត់ធ្ងន់ថា ព្រះសហគមន៍កាតួលិក មិនអាចត្រូវធ្វើកំណែទម្រង់ដោយមិនមានកំណែទម្រង់នៃស្ថាប័នអប់រំជំនឿបានទេ ស្ថាប័ននេះគឺចាំបាច់ត្រូវពង្រឹងដើម្បីធានាឲ្យ ប្រាកដថា ការអប់រំជំនឿនឹងបានទៅដល់អស់មនុស្សជាតិដែលជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់។
សម្តេចប៉ាបបានមានបន្ទូលបន្តទៀតថា ព្រះសហគមន៍ជាពិសេសគឺព្រះវិហារគឺត្រូវតែជា កន្លែងមូលដ្ឋានគ្រឹះនៃការធ្វើឲ្យប្រសើរឡើងនូវជីវិតជាគ្រីស្តបរិស័ទ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយព្រះវិហារគឺត្រូវតែបន្សាំនៅក្នុងនាមជាស្ថាប័នប្រធានវិស័យនៃការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព ដើម្បីអាចអោយប្រជារាស្រ្តរបស់ព្រះជាម្ចាស់គឺអាចរួបរួមគ្នានៅក្នុងជំនឿតែមួយ៕