សម្តេចប៉ាបឡេអូ ៖ ទោះបីជាឆ្នាំករុណាទិគុណជិតចប់ក៏ដោយ យើងត្រូវតែបន្តបូជនីយចរឆ្ពោះទៅក្តីសង្ឃឹម
នៅពេលដែលឆ្នាំព្រះមហាករុណាទិគុណជិតដល់ទីបញ្ចប់ សម្តេចប៉ាបឡេអូទី១៤ បានរំលឹកដល់គ្រីស្តបរិស័ទថា អំណោយដ៏ជ្រាលជ្រៅបំផុតរបស់ឆ្នាំព្រះមហាករុណាទិគុណនៅតែមាន ហើយទ្រង់បានមានបន្ទូលថា ក្តីសង្ឃឹមនៅតែបន្តហើយយើងត្រូវបន្តធ្វើបូជនីយចរបន្តទៀតប្រកបដោយក្តីសង្ឃឹម។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា “ឆ្នាំព្រះមហាករុណាទិគុណជិតដល់ទីបញ្ចប់ហើយ ប៉ុន្តែក្តីសង្ឃឹមនៅតែតម្រូវឲ្យយើងបន្តបូជនីយចរទៅមុខដោយមិនមានទីបញ្ចប់ឡើយ។ យើងនឹងនៅតែបន្តធ្វើបូជនីយចរឆ្ពោះទៅក្តីសង្ឃឹមរបស់យើង”។
សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តទៀតថា ជីវិតរបស់យើងគឺត្រូវតែមានក្តីសង្ឃឹម ហើយប្រសិនបើយើងមិនមានក្តីសង្ឃឹមទេ យើងប្រៀបបាននឹងមនុស្សដែលស្លាប់ទៅហើយដូច្នេះដែរ។
សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា មនុស្សត្រូវតែមានក្តីសង្ឃឹម ហើយយើងត្រូវបានបន្ត ពីព្រោះក្តីសង្ឃឹមមិនមែនជាអារម្មណ៍មិនច្បាស់លាស់ទេ ប៉ុន្តែជាកម្លាំងរស់ និងកម្លាំងនៃការបង្កើតការខំប្រឹងប្រែង៕