សម្តេចប៉ាបឡេអូអនុម័តច្បាប់ថ្មីស្តីពីការបង្កើតការិយាល័យការងារសន្តអាសនៈ
វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីរង្វង់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ នេះ សម្តេចប៉ាប ឡេអូទី១៤ បានសម្រេចបើកផ្លូវឲ្យមានការិយាល័យការងារសន្តអាសនៈ ដែលមានភារកិច្ចលើកកម្ពស់ និងពង្រឹងព្រះសហគមន៍និងការងារច្នៃប្រឌិតសំខាន់ៗដើម្បីធានានិរន្តភាពការងារបុរីវ៉ាទីកង់។
ច្បាប់ថ្មីដែលត្រូវបានអនុម័តដោយសម្តេចប៉ាប ឡេអូ គឺបានប្រកាសលើកកំពស់ការទទួលខុសត្រូវក្នុងការពង្រឹងព្រះសហគមន៍លើការងារប្រកាសដំណឹងល្អ ប្រកបដោយការច្នៃប្រឌិត។
ការិយាល័យនេះ គឺនឹងទទួលគ្រប់គ្រងមន្រ្តីនៅលេខាធិការដ្ឋានបុរីវ៉ាទីកង់ ការិយាល័យអភិបាលនៃទីក្រុងរ៉ូម សេវាថែទាំសុខភាពរបស់វ៉ាទីកង់ មូលនិធិសោធននិវត្តន៍ ក៏ដូចជាអង្គភាពតំណាងផ្សេងៗ ដែលកំពុងតែទទួលខុសត្រូវការងាររដ្ឋបាលនានានៅក្នុងបុរីវ៉ាទីកង់។
ការិយាល័យថ្មីនេះ នឹងពង្រីកតំណាងក្រុមប្រឹក្សា ក៏ដូចជា លើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មរបស់រដ្ឋបាល និងដើម្បីកែលម្អប្រសិទ្ធភាព និងការសម្របសម្រួលផ្ទៃក្នុងរបស់ការិយាល័យការងារនៅសន្តអាសនៈ៕