សម្តេចប៉ាបលើកទឹកចិត្តយុវជនឲ្យបង្កើតសន្តិភាពជាមួយនឹងអ្នកដទៃ

សម្តេចប៉ាបលើកទឹកចិត្តយុវជនឲ្យបង្កើតសន្តិភាពជាមួយនឹងអ្នកដទៃ

សម្តេចប៉ាបឡេអូទី១៤ នៅពេលយាងស្វាគមន៍សមាជិកវ័យក្មេងមួយចំនួន របស់ក្រុមសកម្មភាពកាតូលិកអ៊ីតាលីកាលពីចុងសប្តាហ៍មុន  បានមានបន្ទូលលើកទឹកចិត្តឲ្យពួកគេបង្កើតភាតរភាពនិងសន្តិភាពជាមួយនឹងអ្នកដទៃ។

សម្តេចប៉ាបឡេអូបាន ជំរុញឲ្យពួកគេខិតខំធ្វើការផ្សះផ្សាជាមួយនរណាម្នាក់ដែលនៅជិតពួកគេប្រសិនបើមានបញ្ហាមន្ទិលនឹងគ្នា នៅមុនបុណ្យព្រះយេស៊ូប្រសូតដោយសង្កត់ធ្ងន់ថាសន្តិភាពត្រូវបានបង្កើតឡើងពីទំនាក់ទំនងប្រចាំថ្ងៃរបស់យើងម្នាក់ៗ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា យើងទាំងអស់គ្នាចង់បានសន្តិភាពនេះសម្រាប់ប្រជាជាតិដែលរងរបួសដោយជម្លោះ ប៉ុន្តែសូមឱ្យយើងចងចាំថាភាពសុខដុមរមនា និងការគោរពចាប់ផ្តើមនៅក្នុងទំនាក់ទំនងប្រចាំថ្ងៃរបស់យើង តាមរយៈកាយវិការ និងពាក្យសម្ដី នៅតាមព្រះសហគមន៍កាតូលិក ជាមួយមិត្តរួមថ្នាក់ និងសូម្បីតាមសកម្មភាពកីឡានានា៕

Tags