សន្តអាសនៈប្រកាសបើក ដំណើរការផ្តល់សេវាទេសចរណ៍ និងធម្មយាត្រានៅបុរីវ៉ាទីកង់
ក្រុមការងារគ្រប់គ្រង់វិសាលវិហារបួន និងក្រសួងទំនាក់ទំនងនឹងប្រកាសនូវក្រុមការងារថ្មីដើម្បីផ្តល់សេវាកម្មជាអ្នកមគ្គុទេសខាងជំនឿនិងសិល្បៈសម្រាប់សេវាក្មទេសចរណ៍នៅវិសាល វិហារធំៗនៅបុរីវ៉ាទីកង់ និងការរៀបចំធម្មយាត្រាផ្សេង។
វិសាលវិហារធំៗបួនដែលនឹងត្រូវដាក់សម្រាប់ដំណើរទស្សនកិច្ចស្វែងយល់របស់អ្នកទេសចរ ឬក៏អ្នកដែលមកធ្វើធម្មយាត្រា ខណៈពេលដែលបុរីវ៉ាទីកង់គ្រោងនឹងរៀបចំសម្រាប់ឆ្នាំនៃអំណរសប្បាយនៅក្នុងឆ្នាំ២០២៥ខាងមុខនេះ រួមមានដូចជា វិសាលវិហារសន្តចន ឡេធឺរ៉េន (St. John Lateran), វិសាលវិហារសន្ត ប៉ូល អៅសាយ ឌឹ វល (St. Paul Outside the Walls), វិសាលវិហារ សន្តម៉ារី ម៉េជ័រ (St. Mary Major) និង វិសាលវិហារសន្តសិលាបាស៊ីលីការ (Basilicas of St. Peter)។
សេចក្តីប្រកាសរបស់ក្រសួងទំនាក់ទំនងបានឲ្យដឹងថា សន្តអាសនៈដាក់ចេញនូវគម្រោងនេះគឺដើម្បីផ្តល់នូវ ភាពកក់ក្តៅនិងភាពរីករាយជូនអ្នកទេសចរដែល ពួកគេចង់ស្វែងយលើ និង ចង់ធ្វើជាសក្ខីភាព និងចូលរួមចែករំលែកសេចក្តីស្រឡាញ់របស់ពួកគេចំពោះអ្វីគ្រប់យ៉ាងដែល តំណាងឲ្យគុណតម្លៃនៃជំនឿរបស់វិសាលវិហារទាំងបួន ។
ទីធ្លារនៅទីនោះមិនជាធំនោះទេ ប៉ុន្តែវិសាលវិហារទាំងនេះគឺជានិមិត្តសញ្ញានៃជំនឿ ដែលប្រមូលផ្តុំដោយវត្ថុដ៏បរិសុទ្ធ និងកសាងឡើងដោយស្នាដៃវិចិត្រករល្បីៗដែលនាំអោយអ្វីៗនៅទីនោះហាក់មាន ជីវិត សម្រាប់បម្រើការស្រាវជ្រាវ និង ដកស្រង់នូវបទពិសោធន៍ដើម្បីយកទៅ បន្តចែករំលែកផ្តល់ចំណេះដឹងទូទៅ អំពីសន្តអាសនៈ៕