សន្តអាសនៈបន្តអំពាវនាវជាថ្មីសុំអោយមានបទឈប់បាញនៅហ្គាហ្សា

លោកកាឌីណាល់ ព្យែត្រូវ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានធ្វើការអំពាវនាវជាថ្មីសុំអោយមានបទឈប់បាញ់នៅហ្គាហ្សា ទោះបីជាមិនមានការរីកចម្រើនលើការអំពាវនាវនេះក៏ដោ​យ។

លោកកាឌីណាល់បានមានប្រសាសន៍ថា ការជំរុញឲ្យបញ្ចប់ទំនាស់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន​គឺនៅតែមិនមានការរីកចម្រើន។

លោកបានថ្លែងថា គ្មានការរីកចម្រើនខាងនយោបាយណាមួយទាល់តែសោះជាមួយនឹង អ៊ីស្រាអែល​ ប៉ុន្តែជាជំហររបស់សន្តអាសនៈគឺនៅតែទទួចឲ្យចាប់ផ្តើមបើកកិច្ចសន្ទនាគ្នារកដំ​ណោះស្រាយ ។

លោកបានបន្តថា អ្វីដែលជាកិច្ចការចំបងនៅពេលនេះ គឺស្វែងរកផ្លូវដើម្បីដោះលែងចំណាប់ខ្មាំង ​ហើយនឹងជំនួយមនុស្សធម៌ ដើម្បីបញ្ជូនដល់ពលរដ្ឋដែលកំពុងតែរស់នៅក្នុងសភាពដ៏វេទនាបំផុត នៅហ្គាហ្សា។​

លោកបានបន្តថា សន្តអាសនៈចង់បាននិងចង់ឃើញបំផុតនោះគឺការចរចារឲ្យមានបទឈប់បាញ់មួយ នៅនឹងកន្លែង៕