វិទ្យុវ៉ាទីកង់អបអរខូប៩៣ឆ្នាំនៃការផ្សព្វផ្សាយ និងបម្រើព្រះសហគមន៍

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាថ្ងៃខូបទី៩៣ឆ្នាំនៃការបង្កើតនិងផ្សព្វផ្សាយវិទ្យុវ៉ាទីកង់ ដោយវិទ្យុនេះបានផ្សាយដំបូងនៅក្នុងថ្ងៃនេះនាឆ្នាំ១៩៣១ ។​

វិទ្យុវ៉ាទីកង់ដែលគេដឹងតាំងពីដើមមកថា ជាវិទ្យុសម្តេចប៉ាបនោះ​ បានសម្ភោធនឹងដំណើរការផ្សាយដំបូងដោយសម្តេចប៉ាប ផាយូ (Pius XI )។

វិទ្យុនេះត្រូវបានគេដឹងថា បានបង្កើតនិងគ្រប់គ្រងដំបូងដោយលោក ជូគ្លីយេលមូ ម៉ាកកូនី ( Guglielmo Marconi) ដែលជាអ្នកប្រកាសព្រឹត្តិការណ៍នេះកាលពីឆ្នាំ១៩៣១  ដោយខ្លឹមសារសំខាន់គឺមិនមែនផ្សព្វផ្សាយតែបន្ទូលរបស់សម្តេចប៉ាបនោះទេ គឺតំណាងអោយសម្លេងរបស់ព្រះសហគមន៍កាតូលិក នៅទូទាំងសាកលលោក។

ថ្ងៃប្រកាសបើកដំណើរការវិទ្យុសម្លេងសម្តេចប៉ាបនេះ ក៏កើតឡើងជួនគ្នានឹងពេលដែលអង្គការយូណេស្កូ ប្រកាសថ្ងៃនោះថា ជាទិវានៃការផ្សព្វផ្សាយតាមវិទ្យុពិភពលោកផងដែរ។​

នៅពេលបច្ចុប្បន្ននេះវិទ្យុវ៉ាទីកង់បានកំពុងតែអភិវឌ្ឈន៍ខ្លួនពោលគឺចេញពីការផ្សព្វផ្សាយតាមរលកធាតុអាកាសមកជាការផ្សព្វផ្សាយតាមរយៈ វេប ឬ​អនឡាញ ហើយក៏បន្តធ្វើដំណើរនៅក្នុងពិភពនៃការរីកចម្រើននៃយុគ្គសម័យឌីជីថលផងដែរ៕​

Daily Program

Livesteam thumbnail