សម្តេចប៉ាបប្រាប់ក្រុមលោកអភិបាលមកពីអ៊ុយក្រែនថា វ៉ាទីកង់នឹងបន្តរួបរួមក្នុងជំនឿនិងក្តីសង្ឃឹមរួមគ្នា

សម្តេចប៉ាប ឡេអូទី១៤  បានស្វាគមន៍សមាជិកនៃ ក្រុមការងារសន្និបាតព្រះសហគមន៍កាតូលិកអ៊ុយក្រែន ដែលបានបានមកចូលរួមនៅក្នុងកម្មវិធីសន្និបាតនៅទីក្រុងរ៉ូម។

វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះសម្តេចប៉ាបឡេអូ បានមានបន្ទូលថា វ៉ាទីកង់និងព្រះសហគមន៍កាតូលិកនានានៅលើពិភពលោក​នឹងរួបរួមក្នុងជំនឿ និងក្តីសង្ឃឹមតែមួយជាមួយនឹងគ្រិស្តបរិស័ទនៅអ៊ុយកែ្រនដែលកំពុងតែចង់បានសន្តិភាព។

ដោយទទួលស្គាល់នូវតម្រូវការខាងសាសនា និងមនុស្សធម៌ជាច្រើននៅអ៊ុយក្រែនសម្តេចប៉ាបឡេអូ បានរំឭកពីកាតព្វកិច្ចរបស់ពួកគេ  ដើម្បីបម្រើព្រះគ្រីស្ទ និងអស់អ្នករងទុក្ខ ហើយត្រូវការជំនួយពីព្រះសហគមន៍។

សម្តេចប៉ាបឡេអូ​បានបង្ហាញនូវជំនឿថា ព្រះជាម្ចាស់ព្រះអង្គនឹងបង្ហាញផ្លូវតាមការការ​អធិស្ឋាននិង ​ការ​អង្វរ​ករឆ្ពោះទៅរក សន្តិភាព​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

Daily Program

Livesteam thumbnail